មកវិញហើយអ្នកលេងផ្លែដាវវ័យក្មេង រស្មី គុនខ្មែរ ត្រៀមប៉ះកីឡាករឡាវ LAMBO INFINITI លើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិសស្អែកនេះ!

ភ្នំពេញ៖ អ្នកណាមិនស្គាល់កីឡាករវ័យក្មេងពូកែកែង ចិត្តសឿង កណ្ដាប់ដៃរហ័ស រស្មី គុនខ្មែរ  ដែលបច្ចុប្បន្នកំពុងហ្វឹកហាត់នៅក្លឹបគុនខ្មែរដូនតា ជាមួយលោកគ្រូ ឃឹម សុជាតិ ។ដោយសារចង់ក្លាយខ្លួនជាកីឡាករអាជីព និងលេងកម្មវិធីធំឲ្យបានច្រើន រូបគេសម្ងំហ្វឹកហាត់ ជាប់ជាប្រចាំ ហើយរៀនពីបច្ចេកទេសថ្មីៗជាច្រើន ឥឡូវនេះរូបគេបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការប៉ះដៃគូ ដែលជាជើងខ្លាំងមកពីប្រទេសឡាវ។

ក្នុងការប្រកួតនេះ រស្មីនឹងត្រូវប្រកួតមិត្តភាពអន្តរជាតិវាយ៣ទឹក លក្ខណៈគុនខ្មែរ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។បើក្រឡេកមកមើលប្រវត្តិប្រកួតរបស់កីឡាករជើងខ្លាំងឡាវ ដែលជាដៃគូរបស់រស្មី ជាតារាក្បាច់គុនមួយរូប ដែលត្រូវបានអ្នកគាំទ្រឲ្យរហ័សនាមថា Lambo Infiniti  ដែលមានប្រវត្តិប្រកួតចំនួន៥០ដង ក្នុងនោះឈ្នះ៤០ដង, ចាញ់៩ដង, ស្មើ១ដង  ។ ដូច្នេះរស្មីនឹងត្រូវធ្វើការធ្ងន់ក្នុងការវិលត្រឡប់មកកាន់សង្វៀនលើកនេះ ប៉ុន្តែអ្នកគាំទ្រភាគច្រើននៅតែជឿជាក់លើសមត្ថភាពរបស់កីឡាករវ័យក្មេងរូបនេះថា នឹងធ្វើបានល្អ។

ក្រៅពីការប្រកួតគូដ៏ជក់ចិត្តមួយគូនេះ នៅលើសង្វៀន WURKZ សេនាគុនខ្មែរយ័ន្ត៨ទិស (Kun Khmer Warriors)ស្អែកនេះ ក៏មានប្រកួតជាច្រើនគូទៀត ដែលសុទ្ធសឹងតែជាជើងខ្លាំងនៅលើសមរភូមិក្បាច់គុនរួមមាន៖

**គូមិត្តភាពជាតិគុនខ្មែរ (Kun Khmer Rules)៖

– កីឡាការិនីលិជីង គុនខ្មែរ  Vs  សៅណា ស្រីណា

– សុវណ្ណរាមគ្គ   Vs  ជុន សុផល

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)៖

-កីឡាករ រិគី សេងហាក់  Vs កីឡាករចិន QIN JIN

– សូត្រ ប៊ុនធី  Vs កីឡាករប៉េរ៊ូ GONZALO

– គឹម វាសនា   Vs កីឡាករចិន RAO SHIMING

 

ព្រឹត្តិការណ៍ប្រកួតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី18 ខែតុលា ឆ្នាំ2025ស្អែកនេះ កម្មវិធីចាប់ផ្តើមពីម៉ោង 7យប់តទៅ ទីតាំងនៅស្ថានីយ៍ទូរទស្សន៍ថោន។ជាមួយគ្នានោះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង WURKZផងដែរ៕

  

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២