ស្វាគមន៍វត្តមានជើងខ្លាំងក្បាច់គុន ហោះពីសហរដ្ឋអាមេរិកមកកាន់សង្វៀនគុនខ្មែររបស់ថោនជាថ្មី មិនដឹងថាកីឡាករគុនខ្មែរយើងទប់បាន ឬមិនបាននោះទេ បើកីឡាករបរទេសរូបនេះល្អម្លឹងៗនោះ!

ភ្នំពេញ៖ បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាលគុនខ្មែរប្រាកដជាបានស្គាល់កីឡាករអន្តរជាតិរូបនេះហើយ គឺគេល្អទាំងក្បាច់ ទាំងកម្លាំង កម្ពស់ក៏បាន ធ្លាប់មកប្រកួតប៉ះកីឡាករគុនខ្មែរយើងជាច្រើនសង្វៀនរួចមកហើយ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ រហូតដល់អ្នកខ្លះហៅថាអាយដលថែមទៀតផង។

កីឡាករជើងខ្លាំងសហរដ្ឋអាមេរិករូបនេះនឹងត្រូវមកប្រជែងកណ្ដាប់ដៃជាមួយ អ្នកលេងជើងចាស់កំពូលល្បិច គឹម វាសនា ។ដ្បិតមានការស្ងប់ស្ងាត់ការប្រកួតធំៗជាយូរមកហើយក្តី ប៉ុន្តែមុននឹងប៉ះជាមួយកីឡាករ USA MAX CRUZ អ្នកលេងអាវុធគុនខ្មែររបស់យើងបានធ្វើការប្រកួតកម្ដៅសាច់ដុំរួចមកហើយ ឃើញថានៅតែធ្វើបានល្អដដែល ជាពិសេសការវាយផ្ដាច់លឿន អាវុធមុតស្រួចដូចដើមសាកសមជាខ្លាចាស់ពិតមែន។

បន្ថែមពីលើគូជក់ចិត្តនេះ ក៏មានការប្រកួតច្រើនគូរទៀត។ក្នុងនោះការប្រកួត KUN KHMER 🇰🇭 X 🇺🇸 USA ក្នុងមហាព្រឹត្តិការណ៍ GANZBERG World Kun Khmer Fight មានវត្តមានកំពូលកីឡាករកីឡាការិនីជាច្រើនរូបដូចជា៖

– អេ យ៉ានុត 🇰🇭 Vs 🇺🇸 TIERRA BRANDT

– អ៊ួច ធារិទ្ធ 🇰🇭 Vs 🇺🇸 DAVED MARQUEZ

– ឈុត សេរីវ៉ាន់ថង 🇰🇭 Vs 🇺🇸 BRANDOL MENDOZA

– អេ អាំម៉ារីនភូថង 🇰🇭 Vs 🇺🇸 EVAN BOULTON

កុំភ្លេចត្រៀមបំពង់ក ស្រែកហ៊ោរកញ្ជ្រៀវទាំងអស់គ្នានៅទឹកដីខណ្ឌកំបូល មិនបានទស្សនាប្រយ័ត្នស្ដាយក្រោយ មួយឈុតនេះថោនលេងមួយចាស់ដៃហើយ ។ ការប្រកួតមានរយៈពេលបីថ្ងៃជាប់គ្នាគឺនៅថ្ងៃទី៤,៥,៦ វិច្ឆិកាខាងមុខនេះ។ ចំណែកឯKun khmer x USA ប្រកួតថ្ងៃទី05 ខែវិច្ឆិកា ឆ្នាំ2025 ចាប់ពីម៉ោង 8យប់តទៅ ទីតាំងស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង BEER GANZBERG ផងដែរ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២