ធន បុរី អង្គុយសម្រក់ទឹកភ្នែក ក្រោយពីរបូតខ្សែក្រវ៉ាត់បានទៅកីឡាករសៅយ៉ាន់ វិសាល

ភ្នំពេញ៖ កីឡាគឺបែបនេះមានឈ្នះមានចាញ់ ប៉ុន្តែអ្នកដែលបរាជ័យតែងតែបន្ទោសខ្លួនឯង ជាពិសេសមានការខកចិត្ត ខ្វះតែបន្តិចទៀតត្រូវបានសម្រេចតាមក្តីស្រមៃក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ តែខ្លួនក៏ត្រូវភ្លាត់ចាញ់ពិន្ទុដៃគូ។

អ្នកគាំទ្រមួយចំនួនប្រាកដជាចាប់អារម្មណ៍តែអ្នកឈ្នះ និងម្ចាស់ខ្សែក្រវ៉ាត់ប៉ុណ្ណោះ ប៉ុន្តែមិនបានឃើញពីការឈឺចាប់ និងការខកចិត្តរបស់ធន់ បុរីនោះឡើយ  អាចថាកីឡាកររូបនេះបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងធ្វើឲ្យអ្នកគាំទ្រពេញចិត្តចំពោះការប្រកួតនៅជំនួបវគ្គផ្ដាច់ព្រ័ត្រជាខ្លាំង ប៉ុន្តែកីឡាតែងមានអ្នកឈ្នះ និងអ្នកចាញ់ បើទោះបីជាខុសពិន្ទុគ្នាតិចតួចក្តី ។

 

ប៉ុន្តែយ៉ាងណាមិញ បុរីក៏នៅតែទទួលបានការគាំទ្រ និងលើកទឹកចិត្តចំពោះការប្រកួតរបស់គេកន្លងមក ដែលតែងតែធ្វើអស់ពីសមត្ថភាព អាចចាត់ទុកថា កីឡាកររូបនេះក៏ជាជើងខ្លាំងមួយរូបដែលអាចឡើងមកឈរលើសង្វៀននៅវគ្គផ្ដាច់ព្រ័ត្របាន ជាក់ស្ដែងការប្រកួត គេក៏ធ្វើបានល្អ គ្រាន់តែកីឡាករសៅយ៉ាន់ វិសាល មានប្រៀបជាងបន្តិចប្រើប្រាស់ភាពវ័យឆ្លាតច្រើនជាង ទើបធ្វើឲ្យគេទទួលបានជ័យជម្នះបែបនេះ។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានលើកទឹកចិត្តទៅកាន់កីឡាករធន់ បូរី ដ្បិតមិនបានឈ្នះខ្សែក្រវ៉ាត់ក៏ពិតមែន ប៉ុន្តែគេក៏បានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងច្រើនផងដែរ ប្រសិនបើបុរីមិនបានប្រកួតអស់ពីសមត្ថភាពនឹងធ្វើយ៉ាងល្អប្រាំទឹកពេញជាមួយវិសាលនោះទេ ការប្រកួតនេះក៏គ្មានថ្ងៃជក់ចិត្តបែបនេះដែរ។

ហើយអ្នកគាំទ្រមួយចំនួនក៏បានលើកទឹកចិត្តឲ្យបុរីយកបរាជ័យនៅក្នុងការប្រកួតថ្ងៃនេះ មកធ្វើជាមេរៀន និងបទពិសោធន៍កែតម្រូវចំណុចខ្វះខាតខ្លួនបន្ថែមសម្រាប់ថ្ងៃអនាគត។ យ៉ាងណាមិញគេក៏បានឃើញលោកគ្រូសាន សៅយ៉ាន់ធ្វើការលើកទឹកចិត្ត ទៅកាន់កីឡាករធន់ បូរី ឱ្យខិតខំប្រឹងប្រែងបន្តអាចចាត់ថា ជាគម្រូមួយដ្បិតមិនមែនជាសិស្សផ្ទាល់ យ៉ាងហោចណាស់ក៏ជាអ្នកហាត់ក្បាច់គុនខ្មែរនៅក្នុងអាជីពតែមួយ តែងតែចង់ឃើញកីឡាករគុនខ្មែរយើងមានការរីកចម្រើន ។

 

គួរជម្រាបផងដែរថា កីឡាករ ធន់ បុរី ជាកីឡាករជើងខ្លាំងមួយរូប ហើយក៏ជាសិស្សឆ្នើមមួយរូបរបស់លោកគ្រូធន់ សុភាផងដែរ រៀងរាល់ការប្រកួតរបស់គេ មិនដែលធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ។ គេមានក្បាច់វាឆក់ចូលច្បាស់ល្អ អាវុធមុតស្រួច ទាំងកម្លាំង និងបច្ចេកទេសអាចចាត់ថា ជាកីឡាករល្អមួយរូបនៅក្នុងវិស័យគុនខ្មែររបស់យើងនាពេលបច្ចុប្បន្ននេះ៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២