ចក្រភពអង់គ្លេសកំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ដោយសារជំងឺកូវីដ១៩

(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសលោក Matt Hancock បានឲ្យដឹងកាលពីថ្ងៃអាទិត្យនេះថា ចក្រភពអង់គ្លេសកំពុងស្ថិតស្ថានភាពដ៏គ្រោះថ្នាក់បំផុតមួយ ដោយសារករណីឆ្លងកូវីដ-១៩នៅតែបន្តកើនឡើងយ៉ាងខ្លាំង លោកក៏បានព្រមានផងដែរថា វិធានការបិទប្រទេសជាលើកទី២ អាចនឹងត្រូវដាក់ម្តងទៀត ប្រសិនបើប្រជាពលរដ្ឋមិនគោរពតាមវិធាការនានារបស់ក្រសួងសុខាភិបាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ខែកញ្ញា ឆ្នាំ២០២០។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Hancock បានលើកឡើងយ៉ាងដូច្នេះថា ប្រទេសយើង កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ ហើយយើងមានជម្រើសមួយ គឺពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់…ឬយើងនឹងចាត់វិធានការថ្មីបន្ថែមទៀត។

សូមជម្រាបថា ករណីឆ្លងកូវីឌ១៩ នៅអង់គ្លេសបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយក្នុងមួយថ្ងៃបានកត់ត្រាករណីឆ្លងថ្មីៗរហូតដល់ ៣,៨៩៩ករណីកាលពីថ្ងៃអាទិត្យ ជាមួយគ្នានេះនាយករដ្ឋមន្រ្តី Boris Johnson បានហៅវាថាជារលកទីពីរនៃជំងឺកូវីដ១៩ ស្របពេលវិធានការណ៍នៃការចាក់សោរឹតបន្តឹងថ្មីៗ នឹងត្រូវបានដាក់ចេញនៅក្នុងតំបន់នានានៅទូទាំងប្រទេស៕

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២