ចក្រភពអង់គ្លេសត្រៀមបិទទីក្រុងនៅភាគខាងជើងរបស់ខ្លួន និងទីក្រុងឡុងដើម្បីទប់ស្កាត់កូវីដ១៩

(អង់គ្លេស)៖ កាលពីថ្ងៃច័ន្ទម្សិលមិញនេះ រដ្ឋាភិបាលចក្រភពអង់គ្លេសគ្រោងនឹងអនុវត្តការបិទទីក្រុង​ទាំងមូលនៅទូទាំងភាគខាងជើងរបស់ខ្លួន និងទីក្រុងឡុងដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទី២ ដែលមានអត្រាឆ្លងខ្ពស់នៃជំងឺកូវីដ១៩។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី ២៩ ខែកញ្ញា ឆ្នាំ២០២០។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោកMatt Hancock ​បាននិយាយថា “ជាអកុសលចំនួនករណីនៅតែបន្តកើនឡើងយ៉ាងខ្លាំង វិធានតឹងរឹងថ្មីដែលកំពុង​ត្រូវបានពិចារណានេះ ហាងស្រា,ភោជនីយដ្ឋាន និងបារទាំងអស់នឹងត្រូវបានបញ្ជាឱ្យបិទ​ក្នុងរយៈពេល​ពីរសប្តាហ៍ដំបូង ហើយមនុស្សដែលមិនគោរពតាមនឹងប្រឈមនឹងការផាកពិន័យតាមច្បាប់ ដោយឡែកសាលារៀន និងកន្លែងធ្វើការនឹងមិនរងផលប៉ះពាល់ពីការដាក់កម្រិតនេះទេ”។

សូមជម្រាបថា នៅដើមសប្តាហ៍នេះនាយករដ្ឋមន្រ្តីអង់គ្លេស​ ក៏បាននិយាយថាការបិទប្រទេសជាថ្មីអាចនឹងគំរាមកំហែងដល់ការងារ​​​ ជីវភាពរស់នៅនិងទំនាក់ទំនងរបស់ប្រជាជនផងដែរ​។ គិតត្រឹមថ្ងៃ​អង្គារនេះ ប្រទេសអង់គ្លេសមានចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារវីរុសកូវីដ១៩នៅតំបន់អឺរ៉ុបគឺមានចំនួន៤២,០០០នាក់៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២