គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចំពោះប្រទេសចិនត្រូវបរាជ័យ

(វ៉ាស៊ីនតោន)៖ ប្រភពទិន្នន័យពីរដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំបានបង្ហាញថា គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកឆ្ពោះទៅកាន់ប្រទេសចិនគឺមិនមានភាពល្អប្រសើរនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០។

ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយលោក David J. Firestein នាយកប្រតិបត្តិមូលនិធិ George H. W. Bush សម្រាប់ទំនាក់ទំនងសហរដ្ឋអាមេរិក – ចិន តាមប្រពន្ធ័អ៊ិនធើណេតដែលរៀបចំឡើងដោយមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ University of South Carolina ។ លោក Firestein បានបង្ហាញ​អង្គហេតុជាក់ស្តែងថា នៅក្រោមការដឹកនាំរបស់លោក Trump គោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិកឆ្ពោះទៅប្រទេសចិនគឺកំពុងតែ “សម្លាប់ការងាររបស់ពលរដ្ឋអាមេរិក” និង “ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកយ៉ាងខ្លាំង” ។ លោក Firestein បានមានប្រសាសន៍បន្ថែមថា “ឱនភាពទំនិញសហរដ្ឋអាមេរិកជាមួយចិនគឺមានទំហំធំជាងមុន ហើយការងារផលិតកម្មនៅក្នុងប្រទេសក៏ត្រូវបានបាត់បង់យ៉ាងច្រើនដែលមិនធ្លាប់មានពីមុនមក” ។

ជាមួយគ្នានេះដែលដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មឱ្យបានត្រឹមត្រូវ លោក Firestein បានលើកឡើងថា ការយកពន្ធពីចិនគួរតែត្រូវបានលុបចោល ម៉្យាងវិញទៀតសហរដ្ឋអាមេរិក និងចិនគួរតែអង្គុយហើយ“ ធ្វើការចរចាដោយឯកភាពគ្នា”។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍តាមខាងលើនេះ មានការចូលរួមប្រមាណ ៤០០នាក់មកពីជាង ២០ ប្រទេស និងតំបន់ផ្សេងគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២