ភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចរថយន្តម៉ាកBYDមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2CH-1139 បានសម្រេច ខណៈម្ចាស់ចតទុកនៅខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី រួចចូលលេងផ្ទះបងប្អូន ប្រហែលមួយម៉ោង ស្រាប់តែចេញមកវិញអត់ឃើញរថយន្ត ម្ចាស់ផ្អើលឆោឡោបង្កការភ្ញាក់ផ្អើល រួចប្ដឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ ដោយមានការដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ទោនាក់ សាន្ត អធិការរងនគបាលខណ្ឌទួលគោក ទទួលបន្ទុកផែន ព្រហ្មទណ្ឌបានដឹកនាំកម្លាំងចុះមកឡោមព័ទ្ធចាប់បានជនសង្ស័យភ្លាមៗនៅត្រង់ចំណុចផ្ទះជនសង្ស័យ តាមបណ្ដោយផ្លូវឌឿងហែម ខាងក្រោយវិទ្យាល័យជាស៊ីម សាមគ្គីដែលស្ថិត នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីពេញ នៅវេលាម៉ោង ៨ និង១០នាទីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។


បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ វិសាល

