តៃវ៉ាន់ថ្កោលទោសចិន ជុំវិញការចាប់ខ្លួនបុរសជនជាតិតៃវ៉ាន់លោកCheng Yu-chin

តៃវ៉ាន់៖ កោះតៃវ៉ាន់បានចាត់ទុកការចោទប្រកាន់ពីបទចារកម្មរបស់ចិនថា ជាព័ត៌មានក្លែងក្លាយបន្ទាប់ពីទូរទស្សន៍រដ្ឋចិនបានចាក់ផ្សាយកម្មវិធីមួយដែលបង្ហាញពីការធ្វើចារកម្មរបស់ជនជាតិតៃវ៉ាន់ម្នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនដោយឈរលើមូលដ្ឋានសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០។

កាលពីល្ងាចថ្ងៃចន្ទនេះគឺជាថ្ងៃទី២ជាប់ៗគ្នាហើយដែលទូរទស្សន៍រដ្ឋចិនបានបង្ហាញពីមនុស្សតៃវ៉ាន់ម្នាក់ឈ្មោះ Cheng Yu-chin បានសារភាពថាខ្លួនបានលួចថតសកម្មភាពធ្វើសមយុទ្ធយោធាចិន ដោយខុសច្បាប់នៅក្នុងទីក្រុងមួយជាប់នឹងទីក្រុងហុងកុង អំឡុងការតវ៉ាមួយនៅទីនោះកាលពីឆ្នាំ២០១៩ ដែលសកម្មភាពនេះបានបង្កគ្រោះថ្នាក់ដល់ប្រទេសចិន។
ក្រុមប្រឹក្សាកិច្ចការដីគោករបស់កោះតៃវ៉ាន់បានច្រានចោលព័ត៌មាននេះ ព្រមទាំងថ្កោលទោសប្រទេសចិនចំពោះការដាក់លោក Cheng Yu-chin នៅលើកញ្ចក់ទូរទស្សន៍ដើម្បីសារភាព និងបាននិយាយថាប្រទេសចិនកំពុងលេងនយោបាយដោយព្យាយាមធ្វើឱ្យប្រជាជនធ្វើចារកម្ម។ ជាមួយគ្នានេះដែរក្រុមសិទិ្ធមនុស្ស និងរដ្ឋាភិបាលលោកខាងលិចបានសម្តែងការខឹងសម្បារចំពោះប្រទេសចិនចំពោះករណីមុនៗ ដែលជនសង្ស័យត្រូវបានគេចាក់ផ្សាយតាមទូរទស្សន៍រដ្ឋដើម្បីសារភាពនៅមុនពេលកាត់ក្តីពួកគេ។
គួរជម្រាបថា ប្រទេសចិនកំពុងទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កើនសកម្មភាពយោធានៅក្បែរកោះមួយនេះ រួមទាំងយន្ដហោះចម្បាំងហោះហើរជុំវិញខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២