មិនដឹងថា ប្តីប្រពន្ធមួយគូនេះមានបញ្ហាអ្វីនោះទេ ទើបឈានដល់ការបំផ្ទុះគ្រាប់បែកបណ្តាលឱ្យស្ត្រីជាប្រពន្ធស្លាប់ ហើយបុរសជាប្តីរងរបួសធ្ងន់!

មានករណីប្តីសម្លាប់ប្រពន្ធមួយករណីទៀតហើយ ដោយបុរសជាប្តីបានបំផ្ទុះគ្រាប់បែក បណ្តាលឱ្យស្លាប់ប្រពន្ធជាគ្រូបង្រៀន យ៉ាងអណោចអធ័ម កាលពីម៉ោង ៣ និង៣០ នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។

ដោយស្ត្រីជាប្រពន្ធ និងជាជនរងគ្រោះមានឈ្មោះ រ៉ាវែ សុភា ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរ មុខរបរគ្រូបង្រៀន ។ បុរសជាប្តី ឈ្មោះ កាទ្រិង កើល ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិគ្រឹង សញ្ជាតិខ្មែរបានរងរបួសធ្ងន់។

បើតាមអ្នកជិតខាងនៅក្នុងភូមិជាមួយក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងដឹងថា គ្រួសារនេះតែងតែមានរឿងរកាំរកូសឈ្លោះទាស់ទែងពាក្យសម្តីគ្នារវាងពីរនាក់ប្តីប្រពន្ធជាញឹកញាប់ តែមិនដែលមានរឿងធំដុំបែបនេះនោះទេ។នៅថ្ងៃកើតហេតុវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺពួកគាត់កំពុងតែដេកលង់លក់ក្នុងដំណេក ក៏ស្រាប់តែឮសម្លេងផ្ទុះយ៉ាងខ្លាំងធ្វើឱ្យផ្អើលដល់អ្នកភូមិនៅក្បែរខាងនាំគ្នាមកមើល ក៏ឃើញស្ត្រីជាប្រពន្ធបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកឯបុរសជាប្តីបានរងរបួសធ្ងន់ ហើយក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកភ្លាមៗដែរ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងពីមូលហេតុដែលនាំឱ្យបុរសជាប្តីបំផ្ទុះគ្រាប់បែកនេះនៅឡើយទេ៕

ដោយ៖ សំណាង

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២