នៅវេលាម៉ោង ២០ និង៥៣នាទី យប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ដ្រូន ដែលមានឈ្មោះប្រូហ្វីត លីងឃើរ (ខេមបូឌៀ) មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩ បុរីលនស៊ីធី ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សម្ភារ:ខូចខាតរួមមាន÷
+ ផ្ទះកម្ពស់៣ជាន់ ប្រវែង៤ម៉ែត្រx១៣ម៉ែត្រស្មើនិង០២ល្វែង
+ សម្ភារ:ប្រើប្រាស់មួយចំនួន
☆ មូលហេតុ : សមត្ថកិច្ចជំនាញកំពង់ស្រាវជ្រាវ
ក្នុងករណីអគ្គិភ័យខាងលើបណ្ដាលឱ្យរងរបួស០១នាក់ និងស្លាប់០១នាក់។
– ជនរងគ្រោះ មានឈ្មោះ លី ចិន្ដា ភេទស្រី អាយុ៦៣ឆ្នាំ រងរបួសមួយចំហៀងខ្លួន ត្រូវបានសាច់ញាត្តិបញ្ជូនទៅមន្ទីរពេទ្យ។
– ជនរងគ្រោះស្លាប់មានឈ្មោះ ជា មួយសុង ភេទប្រុស អាយុ៦៤ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ គ្រប់គ្រងបាននៅវេលាម៉ោង ២២ និង១០នាទី ថ្ងៃខែឆ្នាំដដែល៕

ដោយ៖ វិសាល

