ប្រទះឃើញសពបុរសម្នាក់ស្លាប់នៅចំណុចស្ពានថ្មផ្លូវក្រវ៉ាត់ក្រុងទី៣​ ដោយមានស្នាមរបួសលើផ្ទៃមុខ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយនាវេលាម៉ោង៦ និង១០នាទីព្រឹក​ថ្ងៃ​ទី​ ២៣​ ខែមីនា​ ឆ្នាំ​២០២៦ មានប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរសម្នាក់មានស្នាមរបួសលើផ្ទៃមុខ​ ស្ថិតនៅចំណុចស្ពានថ្មផ្លូវក្រវ៉ាត់ក្រុងទី៣​ ភូមិគងណយ​ សង្កាត់​គងណយ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុដែលទទួលបានពីសាច់ញាតិសពបុរសខាងលើគឺ​មុនពេលស្លាប់គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥​ សេរីឆ្នាំ២០២៥ពីកន្លែងធ្វើការឆ្ពោះមកផ្ទះ​តាមបណ្តោយផ្លូវក្រវា់ក្រុងទី៣​ ប៉ុន្តែមិនដឹងថា គាត់ជួបបញ្ហាអ្វីបានស្លាប់នៅលើស្ពានហើយបាត់ម៉ូតូពីកន្លែងកើតហេតុ​ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យជាក់ស្តែងដើម្បីធ្វើការស្រាវជ្រាវជុំវិញទីតាំងកើតហេតុឱ្យបានដឹងច្បាស់ថា ករណីខាងលើនេះជាករណីអ្វីឱ្យពិតប្រាកដ​ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២