សមត្ថកិច្ចស្គាល់ម្ចាស់រថយន្តបុកមនុស្សស្លាប់៦នាក់ នៅខេត្តបាត់ដំបងនោះហើយ

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ដោយរថយន្តបើកលឿន ហើយបុកក្រុមជនរងគ្រោះពីក្រោយ បណ្តាលឲ្យស្លាប់ ៦នាក់ (បូកទាំងកូនក្នុងផ្ទៃ) និងរបួសធ្ងន់ម្នាក់ នៅឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបងនោះសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្ដហើយ​នៅពេលនេះ។ហើយប្រជាពលរដ្ឋកំពុងរងចាំមើលចំណាត់ការរបស់សមត្ថកិច្ច។

ឥឡូវនេះ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ដដែលបុកជនរងគ្រោះស្លាប់៦នាក់នោះហើយគឺរថយន្ត MERCEDES BENZ AMG GT53 ពាក់ស្លាកលេខកម្ពុជា C.S.6168 ឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមប្រភពពីសមត្ថកិច្ចខេត្តបាត់ដំបងបានឱ្យដឹងថា ឥឡូវនេះសមត្ថកិច្ចជំនាញកំពុងដុតដៃដុតជើង និងចាត់ការចំពោះរឿងនេះដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ដែលបានស្លាប់យ៉ាងអាណោចអាធ័មដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកនេះ៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២