បុរសម្នាក់ ដែលបរបាញ់សត្វស្លាបបាន ហើយបង្ហោះនៅលើបណ្តាញសង្គមនោះត្រូវបានមន្ត្រីជំនាញហៅទៅសួរនាំ តែគាត់ថារូបភាពនោះតាំងពីឆ្នាំ២០២០ម្ល៉េះ!

បុរសម្នាក់ឈ្មោះ ឡុង ច័ន្ទវិបុល ដែលបរបាញ់សត្វព្រៃ សត្វស្លាបបាន ហើយបង្ហោះបង្អួតនៅលើបណ្តាញសង្គមនោះត្រូវបានមន្រ្តីជំនាញនៃក្រសួងបរិស្ថានកោះហៅទៅសួរនាំពីករណី«បាញ់សត្វព្រៃ(សត្វស្លាប)»។បើតាមមន្ត្រីជំនាញនៃក្រសួងបរិស្ថានបានឱ្យដឹងថា តាមរយៈការសាកសួរ និងផ្តល់ចម្លើយពីបុគ្គលរូបនេះបានសារភាពថា ខ្លួនបានប្រព្រឹត្តបរបាញ់សត្វស្លាប និងបានធ្វើឡើងក្នុងអំឡុងខែកុម្ភៈ តាំងពីឆ្នាំ២០២០មកម្ល៉េះ។ ខ្លួនត្រូវបានបក្ខពួកខ្លួនថតរូបភាពទុក និងបានបង្ហោះផ្សាយ។

សូមបញ្ជាក់ផងដែរថា នៅប្រទេសកម្ពុជា ការបរបាញ់សត្វព្រៃត្រូវបានកំណត់ និងគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយច្បាប់ ដើម្បីការពារតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។ ក្រសួងបរិស្ថានស្នើសុំឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងការប្រព្រឹត្ត សកម្មភាពបរបាញ់ ការទាក់ចាប់ ការដាក់អន្ទាក់ ការបំពុល និងការធ្វើឱ្យប៉ះពាល់ដល់សត្វព្រៃ គឺជាអំពើខុសច្បាប់៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២