អ្នកបើកបរស្រវឹងបង្កគ្រោះថ្នាក់លើដងផ្លូវ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យវាយខ្នោះភ្លាមៗដោយពុំចាំបាច់ពន្យល់ណែនាំច្រើនដូចមុនទៀតទេ

ករណីឃើញថា អ្នកបើកបរស្រវឹង ទោះតាមការវាស់ជាតិអាល់កុល ការសន្និដ្ឋានលើអាការៈ និងជាពិសេសពេលបង្កគ្រោះថ្នាក់លើដងផ្លូវតែម្ដង មន្រ្តីនគរបាលចរាចរណ៍ ត្រូវសម្រេចចិត្តជាអាទិភាពភ្លាមៗ វាយខ្នោះជននោះ ហើយបញ្ជូនទៅអង្គភាពជំនាញ ដោយពុំចាំបាច់ពន្យល់ណែនាំច្រើនដូចមុនទៀតទេ។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ដែលមានកម្មវត្ថុពង្រឹងគុណភាពនៃការដោះស្រាយបញ្ហាចរាចរណ៍ បានផ្ដល់គោលការណ៍ច្បាស់លើករណីនេះ ដោយថែមទាំងអះអាងទៀតថា សូមមន្រ្តីយើងអនុវត្តគោលការណ៍នេះឱ្យបានទៅជាទម្លាប់ និងសូមកុំមានការបារម្ភអ្វីទាំងអស់…៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២