អ្នកស្លាប់ដោយគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង កើនដល់២៥នាក់ និងផលប៉ះពាល់ខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២ ថា ៖ ប៉ះពាល់ ១៩ រាជធានី-ខេត្ត ស្មើ ៩១ក្រុង /ស្រុក/ខណ្ឌ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

– ប៉ះពាល់ប្រជាជនប្រមាណ ៧៨,០៥៦គ្រួសារ ស្មើប្រមាណ ៣១២,២២៤នាក់
– ប្រជាជនជម្លៀសប្រមាណ ៩,៣៤៩គ្រួសារ ស្មើប្រមាណ ៣៧,៣៩៦នាក់
– ប្រជាជនស្លាប់ ២៥នាក់
– ផ្ទះប៉ះពាល់ប្រមាណ ៧៣,៧២០ខ្នង និងខូចខាត ៥៦ខ្នង
– សាលារៀនលិចទឹកប្រមាណ ៥៦៨កន្លែង
– ស្រូវលិចទឹកប្រមាណ ២១៣,២៨៩ហិកតា និងដំណាំរួមផ្សំលិចទឹក ៧៩,៨៨៨ហិកតា
– ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៣៩៣ គ .ម
– ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៦៧ គ.ម
– ទំនប់ ប៉ះពាល់ប្រមាណ ២៤ គ .ម
– ប្រឡាយមេ ប៉ះពាល់ប្រមាណ ១៩៧.៣ គ.ម
– ប្រឡាយ រង ប៉ះពាល់ប្រមាណ ១៤១.៦ គ.ម
– ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ ៨៥.៩ គ.ម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២