រថយន្តហាយឡែនឌ័របើកលឿនទៅបុកគេ តែក្រឡាប់ផ្អារជើងខ្លួនឯង នៅតំបន់ OCIC ជ្រោយចង្វារ

ភ្នំពេញ៖​ បុរសម្នាក់​បើក​រថយន្ដ​ ហាយឡែនឌ័រក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្តព្រុសដែលឈប់នៅលើដងផ្លូវបណ្តាលឱ្យរថយន្តហាយឡែនឌ័រក្រឡាប់ផ្ងារជើងឡើងលើ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១១ និង៤០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែ​មេសា​ ឆ្នាំ​២០២៦​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​OCIC សង្កាត់​ព្រែកលៀប​ ខណ្ឌ​ជ្រោយ​ចង្វារាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្ត TOYOTA PRIUS ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BU-2132 ឈប់​ចត​នៅ​លើ​ផ្លូវ​ OCIC​ បន្ទាប់មកស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័​ ពាក់ស្លាក​លេខ​ ភ្នំពេញ​ 2AT-6976 បើកមក​បុក បណ្ដាល​ឱ្យរង​ការ​ខូចខាតយ៉ាងដំណំ​ ចំណែក​ឯ​រថយន្ដ​បង្ក​ក្រឡាប់​ផ្ងារ​ជើង​ឡើងលើ ។

ក្រោយ​ពេល​កើត​ហេតុ​ភាគី​ទាំង​សងខាង​បាន​ចរចារ​គ្នា​ដោះស្រាយ​បញ្ចប់​រឿង​នៅ​ហ្នឹង​កន្លែង​ ៕

  

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២