ប្រពន្ធកំពុងពពោះកូនភ្លោះក្នុងផ្ទៃ ៥ខែ ប្តីចិត្តអប្រិយវាយដំច្រំធាក់ប្រពន្ធរហូតកូនភ្លោះទាំងពីរនោះរលូត និងបាត់បង់ជិវិត

ពិតជាសាហាវព្រៃផ្សៃណាស់ ប្រពន្ធកំពុងពពោះកូនភ្លោះបាន៥ខែក្នុងផ្ទៃ ប្តីចិត្តអប្រិយប្រើប្រាស់ហិង្សាវាយដំច្រំធាក់ទៅលើប្រពន្ធរហូតធ្វើឱ្យកូនភ្លោះទាំង២នោះរលូត និងបាត់បង់ជីវិត។ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិសាស្ត្រភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើយោងតាមផេកហ្វេសប៊ុកឈ្មោះ Chhun Dary បានបង្ហោះរូបភាពស្ត្រីជាប្រពន្ធកំពុងសម្រាកនៅលើគ្រែពេទ្យ និងសរសេររៀបរាប់ថា បន្ទាប់ពីទទួលដំណឹងពីម្ចាស់ផ្ទះជួលករណីប្តីប្រពន្ធស្នាក់នៅបន្ទប់ជួលនៅភូមិ៣ សង្កាត់លេខ២ ដោយបុរសជាប្តីបានប្រើប្រាស់អំពើហឹង្សាវាយដំច្រំធាក់ទៅលើប្រពន្ធដែលកំពុងមានផ្ទៃពោះ កូនភ្លោះ៥ខែ ក្នុងផ្ទៃនោះ នាងខ្ញុំរួមជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលសង្កាត់លេខ២ បានចុះដល់ទីតាំងកើតហេតុភ្លាម តែនៅខណៈពេលនោះ បុរសជាប្តីបានរត់គេចខ្លួនបាត់ទៅហើយ និងបានជូនស្ត្រីរងគ្រោះទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តែជាអកុសលកូនភ្លោះក្នុងផ្ទៃបានរលូតទៅហើយ៕

  

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២