កម្លាំង កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ ឃាត់មនុស្សប្រុស ស្រី៥៣នាក់ ពាក់ព័ន្ធការជួញដូរមនុស្សនៅក្នុងភោជនីយដ្ឋាន និងKTV យីហោ មហាមេឃ

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ សហការ ជាមួយ កងរាជ អាវុធហត្ថ ខណ្ឌសែនសុខ បាន ចុះ ឆ្មក់ បង្ក្រាប ទីតាំង KTV មួយកន្លែង ដែលមានយីហោ ភោជនីយដ្ឋាន មហាមេឃ និងឃាត់ ខ្លួន មនុស្សប្រុសស្រី ចំនួន ៥៣ ក្នុង នោះ មាន នារី ៣៩នាក់ និងបុរស ១៤នាក់ សង្ស័យពាក់ព័ន្ធការជួញដូរមនុស្សនិងអនីតិជន។

ប្រតិបត្តិការ នេះ ធ្វើ ឡើង កាល ពី វេលា ម៉ោង ១២រំលង អាធ្រាត្រ ឈាន ចូល ថ្ងៃ ទី ១ ខែឧសភា ឆ្នាំ ២០២៦ ស្ថិត នៅ តាម បណ្ដោយ ផ្លូវ លេខ ១០១១ ក្នុង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

 

ក្រោយ ពេល ប្រតិបត្តិការឆ្មក់ចូលបង្ក្រាបបាន កម្លាំង កងរាជ អាវុធហត្ថ បាន ធ្វើ ឃាត់ នារី ទាំង អស់ ទៅបញ្ជាការដ្ឋាន អាវុធហត្ថ រាជធានី ភ្នំពេញ ដើម្បី ធ្វើការសាក សួរ និង បន្ត តាម នីតិវិធី ៕

 

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២