ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចខេត្តពោធិ៍សាត់បានឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ រួមនឹងរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីរថយន្តទាំងនោះត្រូវគេបានយកទៅប្លុងចោលនៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។


សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង៤នាក់នោះ រួមមាន៖ 1.HONG MiNGMONG អាយុ ៣២ឆ្នាំ, 2.XIAO CHENXI អាយុ ២៦ឆ្នាំ,3.HU TAO អាយុ ២៣ឆ្នាំ និង4.JIA DEJUN អាយុ ៣៩ឆ្នាំ។
តាមការបញ្ជាក់ពីសមត្ថកិច្ច ក្រោយពីទទួលបានព័ត៌មានថា មានរថយន្តស៊េរីទំនើបចំនួន ១១គ្រឿង ត្រូវបានយកមកប្លុងចោលក្នុងភូមិសាស្ត្រខាងលើ កម្លាំងជំនាញបានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនជាតិទាំង៤នាក់ និងនាំយករថយន្តទាំងអស់ទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធីច្បាប់៕
ដោយ៖ វិសាល

