អាណោចអាធ័មណាស់ រកឃើញសាកសពជនរងគ្រោះ៣នាក់ ម្តាយ និងកូន ក្នុងឧបទ្ទវហេតុលិចទូកស្មាច់នៅខេត្តកែបនោះ

គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះ ដឹកនាំដោយលោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែបបានរកឃើញសពជនរងគ្រោះទាំង៣នាក់ ម្តាយ និងកូន បន្ទាប់ពីជួបឧបទ្ទវហេតុលិចទូកស្មាច់ ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល សូមកុំចេញទូក៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២