ខេត្តកណ្តាល ៖ អ្នកនាង ទ្រិញ ផល្លា បើករថយន្តមួយគ្រឿងម៉ាកMG ពណ៍លឿង ស្លាកលេខកម្ពុជា P.T.3636 បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្ត PRIUS ស្លាកលេខភ្នំពេញ 2BE-7323 ខ្ទេចមួយកំណាត់មុខទាំងពីរគ្រឿង នៅមុខវត្តក្រពើហា លើផ្លូវជាតិលេខ២ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីម៉ោង០៣ និង២៣នាទីទៀបភ្លឺ ថ្ងៃពុធទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ៕


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុ មិនដឹងថាមានបញ្ហាអ្វីបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងនោះបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យផ្នែកខាងមុខរថយន្តទាំងសងខាងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះទាំងយប់។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំង ដើម្បីធ្វើការវាស់វែង និងសម្របសម្រួលតាមនីតិវិធី ខណៈមូលហេតុនៃគ្រោះថ្នាក់ កំពុងស្ថិតក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ៕

ដោយ៖ វិសាល

