មហាជនមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងដោយហាងកាហ្វេមួយកន្លែងនៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យបានយកគ្រាប់កាំភ្លើង និងសំណល់ជាតិផ្ទុះពីសង្គ្រាមមកដាក់តាំងបង្ហាញនៅក្នុងហាងកាហ្វេរបស់ខ្លួនដើម្បីជាការទាក់ទាញ។


ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC)បានឱ្យដឹងថា មានគំនិតឆ្នៃប្រឌិតបង្កើនភាពទាក់ទងនិងការចងចាំអំពីសំណល់សង្គ្រាមសម្រាប់ធ្វើពាណិជ្ជកម្ម ហាងកាហ្វេ ដោយយកគ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមដាក់តាំង និងយកកេសគ្រាប់ធ្វើជាតុកាហ្វេតែម្តង។

ឯកឧត្តម ហេង រតនា បានអរគុណឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងស្នងការនគរបាលខេត្តឧត្តរមានជ័យ ដែលបានចាត់វិធានការទាន់ពេលវេលា។ ហើយក៏សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គម្បីប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌសំណល់ពីសង្គ្រាមដោយកុំប៉ះពាល់ លើកដាក់ និងជាពិសេសកុំប្រព្រឹត្តិនូវទង្វើប្រកបដោយគ្រោះថ្នាក់ និងខុសច្បាប់បែបនេះ៕

ដោយ៖ វិចិត្រ

