ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកជាមួយសត្វដំរីមួយក្បាលនៅក្នុងឧទ្យានជាតិមួយក្នុងប្រទេសអ៊ូហ្គង់ដា។ មន្ត្រីប៉ូលីសបាននិយាយថា មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងឧបទ្ទវហេតុនៅក្នុងឧទ្យានជាតិ Murchison Falls ភាគពាយព្យនៃប្រទេសអ៊ូហ្គង់ដា កាលពីល្ងាចថ្ងៃអាទិត្យ។

មន្ត្រីប៉លីសបានបន្ថែមទៀតថា រថយន្តនេះបានដឹកមន្ត្រីចំនួន 7 នាក់ ហើយគ្រោះថ្នាក់ចរាចរណ៍នេះគឺជារឿងធម្មតានៅក្នុងប្រទេសអ៊ូហ្គង់ដា ហើយឧបទ្ទវហេតុពាក់ព័ន្ធនឹងសត្វព្រៃ និងមនុស្សក៏កំពុងកើនឡើងផងដែរ ដោយសារការពង្រីកសហគមន៍រំលោភបំពានលើតំបន់ការពារសត្វព្រៃ។

កងកម្លាំងប៉ូលីស Uganda បាននិយាយនៅលើ X.ថា អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ហើយបន្ទាប់មកបានបញ្ជូនទៅកាន់ក្រុង Kampala ដើម្បីព្យាបាល ។ មន្ត្រីមិនបានផ្តល់ព័ត៌មានអំពីស្ថានភាពសត្វដំរីនោះទេ។ អាជ្ញាធរសត្វព្រៃ Ugandan បានជំរុញឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្នចំពោះសត្វពាហនៈឆ្លងកាត់ផ្លូវ។ សេចក្តីជូនដំណឹងដដែលបន្តថា៖ «អ្នកបើកបរយានយន្តឆ្លងកាត់តំបន់ការពារត្រូវបានណែនាំឲ្យបើកបរដោយមានការប្រុងប្រយ័ត្ន ព្រោះសត្វព្រៃតែងតែឆ្លងកាត់ផ្លូវនៅតំបន់នោះ»៕

ប្រភព៖ BBC
ប្រែសម្រួលដោយ៖ វាសនា

