ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ចន្ទកញ្ញារិទ្ធិ បានចុះត្រួតពិនិត្យ និងបង្រ្កាបទីតាំងមួយកន្លែងស្ថិតនៅភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយរកឃើញមនុស្សសរុបចំនួន ០២នាក់ សង្ស័យជាទីតាំងជួសជុលសម្ភារ:កុំព្យូទ័រ បំរើការឱ្យបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។


ក្រោយការត្រួតពិនិត្យ ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានី ដើម្បីបន្តនីតិវិធី៕


