ការផ្ទុះដ៏ខ្លាំងក្លាមួយបានបន្លឺឡើងនៅមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឃ្លាំងផ្ទុកគ្រឿងផ្ទុះដែលជាកម្មសិទ្ធិរបស់កងទ័ពរំដោះជាតិតាអុង (TNLA) នៅក្នុងភូមិ Kong Tab ស្រុក Namkham ភាគខាងជើងរដ្ឋ Shan កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៦ ម្សិលម៉ិញនេះ បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ការបំផ្ទុះនេះបានកើតឡើងនៅពាក់កណ្តាលថ្ងៃត្រង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន៥៥ នាក់ និងជាង៧០ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមរបាយការណ៍ដំបូង។

ប្រភពខ្លះបានបញ្ជាក់ថា ចំនួនអ្នករបួសអាចមានរាប់រយនាក់។ ក្រុមអ្នកជួយសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួននៅក្រោមគំនរបាក់បែកនៃអគារបាក់រលំ ដោយបង្កើនការភ័យខ្លាចថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត។ ដោយសារតែទីតាំងដាច់ស្រយាល និងសង្រ្គាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំនួនពិតប្រាកដនៃអ្នកស្លាប់ និងរបួសមិនអាចបញ្ជាក់បាននៅឡើយ។
ការផ្ទុះនេះបានបង្កឱ្យមានការខូចខាត និងភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅទូទាំងតំបន់រស់នៅជុំវិញ ដោយផ្ទះជាច្រើនត្រូវបានបំផ្លាញ ឬរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារភ្លើងឆេះ ។ មន្ទីរពេទ្យក្នុងស្រុក ជាពិសេសស្រុកណាំខម បានចេញសេចក្តីអំពាវនាវជាបន្ទាន់ ចំពោះការបរិច្ចាកឈាម និងការផ្គត់ផ្គង់ថ្នាំពេទ្យ ដើម្បីព្យាបាលអ្នកស្លាប់ និងរបួសមួយចំនួនធំ។

យោងតាមសេចក្តីថ្លែងការណ៍បឋមរបស់ TNLA ការផ្ទុះនេះកើតចេញពីការផ្ទុះផ្ទៃក្នុងនៅឯឃ្លាំងផ្ទុកគ្រឿងផ្ទុះដែលប្រើប្រាស់ក្នុងប្រតិបត្តិការរុករករ៉ែក្រោមអង្គភាពសេដ្ឋកិច្ចដែលពាក់ព័ន្ធរបស់ខ្លួន។ រោងចក្រនេះត្រូវបានគេរាយការណ៍ថា មានផ្ទុកសារធាតុផ្ទុះយ៉ាងច្រើនសម្រាប់ការជីកយករ៉ែ ស៊ីឡាំងឧស្ម័ន និងសម្ភារៈគ្រោះថ្នាក់ផ្សេងៗ។ TNLA បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នករងគ្រោះ ដោយសន្យាផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះដែលនៅរស់។
ក្រុមនេះក៏បានប្តេជ្ញាថានឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់លើមូលហេតុនៃការផ្ទុះអាវុធនេះ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីណាដែលរកឃើញថា មានការទទួលខុសត្រូវ។ ឧបទ្ទវហេតុនេះកើតឡើងចំពេលដែលភាពតានតឹងដែលកំពុងបន្តនៅភាគខាងជើងរដ្ឋ Shan ជាកន្លែងដែលអង្គការប្រដាប់អាវុធជនជាតិភាគតិចជាច្រើនរួមទាំង TNLA ផងដែរ៕

ប្រភព៖ The Pattaya News
ប្រែសម្រួលដោយ៖ វាសនា

