ភ្នំពេញ៖ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Singapore Medical Centre មជ្ឈមណ្ឌលសុខភាព និងសម្រស់ BM Beyond Medical តាមស្តង់ដារដ៏ល្បីមួយនៅសិង្ហបុរី ដែលបានលេចវត្តមាននៅលើទឹកដីប្រទេសកម្ពុជាហើយនៅពេលនេះ ដោយត្រូវបានបើកសម្ពោធដាក់ឱ្យដំណើរការនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅអាគារ The Bridge Mall ជាន់ទី 3A ភូមិ14 ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


ពិធីបើកសម្ភោធឱ្យដំណើរការមជ្ឈមណ្ឌលសុខភាព និងសម្រស់ BM Beyond Medical តាមស្តង់ដាសិង្ហបុរីនាពេលនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ ,
អគ្គនាយកមជ្ឈមណ្ឌលវេជ្ជសាស្ត្រ លោក Li Jing Yi និង វេជ្ជបណ្ឌិត Su Lin Tan ហើយក៏មានការនិមន្តចូលរួមពីព្រះសង្ឃ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ដៃគូសហការ និងអ្នកសារព័ត៌មានជាច្រើនទៀតផងដែរ។
នៅក្នុងពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃ BM Beyond Medical ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុច បានមានប្រសាសន៍ថា ការបើកដំណើរការ មជ្ឈមណ្ឌលវេជ្ជសាស្ត្រមួយដ៏សំខាន់ BM Beyond Medical ដែលបានផ្ដល់សេវាសុខាភិបាលមួយដ៏ល្អ មានវេជ្ជបណ្ឌិតមកពីក្រៅប្រទេស និងក្នុងស្រុកដែលពោរពេញទៅដោយជំនាញ និងបទពិសោធន៍ នាពេលនេះគឺបានចូលរួមបម្រើសេវាសុខាភិបាលក្នុងប្រទេសកម្ពុជាព្រមជាមួយសម្ភារៈទំនើបៗ ជួយសម្រួលទៅដល់ការបម្រើសេវាកម្មទៅកាន់ប្រជាជនកម្ពុជា ក្នុងការថែទាំសុខភាព និងការកែសម្ផស្សបែបទំនើប ដែលបានបង្ហាញថា នៅកម្ពុជាបច្ចុប្បន្នក៏មានមជ្ឈមណ្ឌលវេជសាស្ត្រដែលមានគុណភាព មិនចាញ់បរទេសឡើយ ។


ចំណែកឯលោកអគ្គនាយកក្រុមហ៊ុនវេជ្ជសាស្ត្រ Mr Li. ក៏បានបង្ហើបឱ្យដឹងថា ការសម្រេចចិត្តជ្រើសរើសប្រទេសកម្ពុជាក្នុងការបើកដំណើរការមជ្ឈមណ្ឌល ដ៏ប្រណិតមួយនេះ ដោយសារមើលឃើញពីភាពរីកចម្រើននៃប្រទេសកម្ពុជា ជាពិសេសចង់ផ្ដល់នូវសេវាកម្មមួយដ៏ល្អទៅកាន់ប្រជាជនកម្ពុជាដែលមកទទួលសេវាកម្មផ្សេងៗដោយបាននាំយកមកជាមួយនូវក្រុមវេជ្ជបណ្ឌិតកំពូលៗមកពី៥ប្រទេស។ស្តង់ដាអន្តរជាតិ SGMC របស់សិង្ហបុរី / ឧបករណ៍ពិនិត្យសុខភាពកម្រិតខ្ពស់បំផុតនៅភ្នំពេញ / ក្រុមវេជ្ជបណ្ឌិត MDT មកពី ៥ ប្រទេស / សេវាបកប្រែ ៣ ភាសា (ខ្មែរ អង់គ្លេស ចិន)។
លើសពីនេះទៅទៀត នៅថ្ងៃបើកដំណើរការដំបូងនេះមជ្ឈមណ្ឌលក៏បានរៀបចំកម្មវិធីកាត់ខ្សែបូ ដោយមានបង្ហាញទស្សនីយភាពសិល្បៈរបាំជូនពរទៅកាន់ភ្ញៀវបរទេសជាច្រើន និងនិមន្តព្រះសង្ឃជាច្រើនអង្គដើម្បីមកទទួលការពិនិត្យសុខភាពនិងចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។ ព្រមជាមួយនឹងការអញ្ជើញថ្នាក់ដឹកនាំភ្ញៀវកិត្តិយសទស្សនកិច្ចពីភាពលំអិត និង សម្ភារៈប្រណិតៗផ្សេងៗក្នុងការប្រើប្រាស់ដើម្បី ផ្ដល់សេវាកម្មផ្សេងៗទៅដល់អតិថិជន ។
គួរជម្រាបផងដែរថា នៅក្នុងកម្មវិធីដ៏មានអត្ថន័យនេះ មុនបញ្ចប់ ក៏មានការជួបជុំភ្ញៀវកិត្តិយសទទួលទានអាហារថ្ងៃត្រង់ ប្រកបដោយភាពរីករាយ និងបញ្ចប់ទៅដោយជោគជ័យជាផ្លែផ្កា ដូច្នេះសង្ឃឹមថា ប្រជាជនកម្ពុជានឹងមកចូលរួមទទួលសេវាកម្មពីមជ្ឈមណ្ឌលដ៏ប្រណិតប្រកបដោយគុណភាពនៅមជ្ឈមណ្ឌល BM Beyond Medical នេះ ៕

ដោយ៖ វិកគី

