រន្ធត់! នារីម្នាក់បើករថយន្តទៅបុ.កអ្នកដើរហាត់ប្រាណតាមបណ្តោយផ្លូវ២៧១ អូរបែកក្អម បណ្តាលឲ្យស្លា..ប់យ៉ាងអា.ណោចអាធ័.មនៅនឹងកន្លែងកើតហេតុ

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ​ ក្រោយពេលដើរហាត់ប្រាណក៏មានរថយន្តមួយគ្រឿងម៉ាក LEXUS NX200T បើកបរដោយនារីម្នាក់ក្នុងល្បឿនយ៉ាងលឿនទៅបុកយ៉ាងពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រ ហើយរថយន្តបន្តទៅបុកដើមឈើរងការខូចខាតយ៉ាងដំណំ​។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក LEXUS NX200T ពណ៌ស​ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BP-5191 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុក៏រេចង្កូតជ្រុលទៅបុកបុរសម្នាក់ដែលកំពុងតែដើរហាត់ប្រាណបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្តបន្តទៅបុកផ្ទប់ដើមឈើទៅមុខលែងរួច រីឯនារីជាអ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាយចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕​

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២