រដ្ឋមន្ត្រីការបរទេស ហុង គ្រី ត្រូវបាន រកឃើញថា មាន ផ្ទុក កូរ៉ូណាវីរុស ក្នុងអំឡុងពេល ដាក់ចត្តាឡីស័ក ពេលទៅដល់ប្រទេសថៃ

ភ្នំពេញ ៖ បើយោងតាមការចេញផ្សាយ របស់សារព័ត៌មានថ្មីៗ មុននេះបន្តិច បានអោយដឹងថា លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស ហុង គ្រី ដែល ទើបតែ បញ្ចប់ ដំណើរ ទស្សនកិច្ច នៅ កម្ពុជា នេះ ត្រូវបាន រកឃើញថា មាន ផ្ទុក កូរ៉ូណាវីរុស ក្នុងអំឡុងពេល ដាក់ចត្តាឡីស័ក ពេលទៅដល់ប្រទេសថៃ។

រដ្ឋមន្ត្រីការបរទេស ហុង គ្រី រូបនេះ បានមកធ្វើដំណើរទស្សនកិច្ច នៅកម្ពុជា កាលពីថ្ងៃទី៣វិច្ឆិកា ដើម្បីចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ចំនួន ៣ រួមមាន ៖១ កិច្ចព្រមព្រៀង ស្តីពី សេវា ដឹកជញ្ជូន តាមផ្លូវ អាកាស ចរ រវាង រាជរដ្ឋាភិបាល កម្ពុជា និង រដ្ឋាភិបាល ហុង គ្រី ,២ អនុស្សរណៈ នៃ ការយោគយល់ គ្នា ស្តីពី ការគ្រប់គ្រង ធនធានទឹក រវាង ក្រសួង ធនធានទឹក និង ឧតុនិយម កម្ពុជា និង ក្រសួងមហាផ្ទៃ ហុង គ្រី និង ចុងក្រោយ អនុស្សរណៈ នៃ ការយោគយល់ គ្នា ស្តីពី កិច្ចសហប្រតិបត្តិការ លើ វិស័យ កសិកម្ម រវាង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កម្ពុជា និង ក្រសួងកសិកម្ម ហុង គ្រី។

ក្រៅពី ចុះហត្ថលេខា លើ កិច្ចព្រមព្រៀង ទាំងនេះ រដ្ឋមន្ត្រីការបរទេស ហុង គ្រី ក៏បាន ជួបពិភាក្សា ទ្វេភាគី ជាមួយ សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន និង ថ្នាក់ដឹកនាំ ផ្សេងទៀត ដែរ រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ , លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , លោក ប៉ាន សូរ ស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង លោក សួស យ៉ា រ៉ា សមាជិកសភា កម្ពុជា ។ ចំណែក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និង ឧ ត្តុ និយម ក៏បាន ជួប លោក Peter Szijjarto រដ្ឋមន្ត្រីការបរទេស ហុង គ្រី នៅក្នុង ពិធី ចុះហត្ថលេខា កិច្ចព្រមព្រៀង រវាង ភាគី ទាំងពីរ។

ក្រោយពីពិនិត្យឃើញ ថាមាន រកឃើញថា មាន ផ្ទុក កូរ៉ូណាវីរុស ក្នុងអំឡុងពេល ដាក់ចត្តាឡីស័ក ពេលទៅដល់ប្រទេសថៃ ដែលបញ្ហានេះ បានធ្វើឲ្យជំនួប រវាង លោករដ្ឋមន្ត្រីការបរទេស ហុង គ្រី និង នាយករដ្ឋមន្ត្រី ថៃ ប្រយុទ្ធ ចាន់អូចា ត្រូវបានលុបចោល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២