អន្តរជាតិ ៖ ក្រោយពីលោក ចូ បៃដិន ចេញមកប្រកាសជ័យជំនះជាប្រធានាធិបតីទី ៤៦ តាមដងផ្លូវជាច្រើនទូទាំងសហរដ្ឋអាមេរិក ពោពេញទៅដោយសំឡេងយ៉ាងអឹងកង នៅថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងចំណោមព័ត៌មាន ជ័យជំនះ ពីការបោះឆ្នោតប្រធានាធិបតី ក្រុមអ្នកគាំទ្រលោក ដូ ណាល់ត្រាំ ក៏បានចេញមកដូចគ្នា ដោយក្រុមខ្លះមានកាន់អាវុធជាប់និងដៃ ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសំអាងថាជាការលួចបន្លំ និងការផ្សំគំនិត។
នៅតាមក្រុងផ្សេងៗរួមទាំង ហ្វិនិកស៍ ហ្វិលាដេលហ្វៀល និងអាតាល្លង់តា ក្រុមភក្តីស្មោះចំពោះប្រធានាធិបតីដែលកំពុងធ្លាក់ពីតំណែង បានចេញមករួមគ្នាស្រែកក្រោមពាក្យស្លោក «ឈប់លួចលទ្ធផលការបោះឆ្នោត #StopTheSteal » ជាការឆ្លើយអះអាងរបស់លោក ត្រាំ ថាជ័យជំនះរបស់ បៃដិន ស្ថិតក្រោមការលួចបន្លំ ក្រុមអ្នកគាំទ្រពាក់មួក ត្រាំ ពណ៌ក្រហម លើកស្លាក “Stop The Steal” និងការក្រវីទង់ជាតិសហរដ្ឋអាមេរិក ឬលើកស្លាករូប ត្រាំ ព្រមជាមួយពាក្យស្លោក «រក្សាភាពដ៏អស្ចារ្យដល់សហរដ្ឋអាមេរិក Keep America Great »
យ៉ាងណាក៏ដោយរាល់ក្តីកង្វល់ទាំងនេះនៅមិនទាន់បានកើតឡើងនៅឡើយទេ ចំណែកក្រុមអ្នកគាំទ្រទំាងពីរភាគីមានការតាំងចិត្តចេញមកប្រមូលផ្តុំដោយសន្តិវិធី។
ជាធម្មតាអ្នកគាំទ្រ ត្រាំ មានកាន់អាវុធទៅចូលរួមការប្រមូលផ្តុំ ក៏ដូចជាការចូលរួមវេទិការឃោសនារកសម្លេងឆ្នោតផ្សេងៗ និងនៅពេលនេះក៏ឃើញមានកាន់អាវុធក្នុងហ្វូងអ្នកគាំទ្រ ត្រាំ ក៏មិនមានហេតុការណ៍បង្ករគ្រោះថ្នាក់ណាមួយកើតឡើងនោះទេ៕


