ភ្នំពេញ ៖ អតីតពិធីករ ល្បីឈ្មោះ លោក ភោ សុផានិត ត្រូវកម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវ ឃាត់ខ្លួន តាមដីកាតុលាការ ពីបទ មិនបំពេញកាត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន កាលពីព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេអាម៉ាហ្សូន ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការចុះចាប់ខ្លួននេះ ពីបទ មិនបំពេញកាត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១៣០០ «ឃ១» ដ.ច.ន ចុះថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០ ចេញដោយលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា ឈ្មោះ ភោ សុផានិត ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕