វិញ្ញាសារ ៤យ៉ាង ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ថិតនៅក្នុងកណ្តាប់ដៃវីរៈបុរសខ្មែរ សម្តេចតេជោ សែន

ភ្នំពេញ ៖ “កម្ពុជា ជាប្រទេសតូចតាច តែមានបេះដូងធំទូលាយ” គឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅជាទី បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល កម្ពុជាកំពុងស្ថិតនៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូវីដ-១៩ ចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះ រហូតមកទល់ពេលនេះនៅឡើយ។ នេះជាការថ្លែងរបស់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បន្តថា នៅក្នុងបរិបទ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កម្ពុជា បានឆ្លងកាត់នូវដំណាក់កាលស្មុគស្មាញដែលមាន ហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ-១៩ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាព ការណ៍បានល្អប្រសើរ ចំនួន៤ព្រឹត្តិការណ៍ធំៗ គឺ៖ ១) . ព្រឹត្តិការណ៍នៃការវិលត្រឡប់របស់បងប្អូនពលករកម្ពុ ជាចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្តាប្រទេសក្នុងតំបន់ និងនៅលើ សាកលលោក ២ ). ព្រឹត្តិការណ៍នាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ៣). ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេស ក្នុងពេលដែលមានការគិតគូរដោយយកចិត្តទុកដាក់ក្នុងការ សម្រួលឲ្យបងប្អូនខ្មែរដែលជាប់គាំងនៅក្រៅប្រទេស អាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និង តម្រូវការនៃអ្នកដំណើរផ្សេងៗទៀតចូលមកកាន់កម្ពុជា និង ៤) . ព្រឹត្តិការណ៍៣វិច្ឆិកា កន្លងទៅនេះ។

លោកបញ្ជាក់ថា ហេតុការណ៍ទាំងនេះ បានឆ្លុះបញ្ចាំងច្បាស់ណាស់ថា សម្តេចតេជោ ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លាដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត ទោះជានៅក្នុងកាល ទេសៈណាក៏ដោយ បើមាន សម្តេចតេជោ ហ៊ុន សែន គឺកម្ពុជា ឈ្នះ និងជំនះបាននូវអ្វីៗទាំងអស់ មិន ថាសត្រូវអត់ស្រមោល វីរុសកូវីដ-១៩ ទឹកជំនន់ ឬក៏ឧបសគ្គធំប៉ុណ្ណាក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២