ដំរីដ៏ឯកោ​បំផុតនៅលើលោក​ឈ្មោះ​ ខាវ៉ាន់​ បានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ​ ប្រទេស​កម្ពុជា​ហើយ

ភ្នំពេញ ៖ ដំរី​ឈ្មោះ​ខាវ៉ាន់ ដែល​ជាដំរីដ៏ឯកោ​បំផុតនៅលើលោក ទីបំផុត បានមកដល់ទឹកដីនៃខេត្តសៀមរាមអង្គរ នៃព្រះរាជាណាចក្រកម្ពុជាហើយនៅរសៀលថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់​ពី​បាន​ធ្វើដំណើរជាច្រើន ម៉ោងនៅលើយន្តហោះពីប្រទេសប៉ាគីស្ថាន។

កម្ពុជា​បានផ្តល់ជម្រកថ្មី ផ្តល់​ជីវិតថ្មី និង​ផ្តល់ក្តីសង្ឃឹមថ្មីដល់ដំរីដ៏ឯកោមួយនេះ។ នេះបើតាការបញ្ជាក់របស់លោកនេត្រ ភក្ត្រា​ រដ្ឋលេខាធិការក្រសួងបរិស្ថាន​នៅ​ក្នុង​ពិធីទទួលដំរីខាវ៉ាន់ ​នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាប។

តារាភាពយន្ត នាង ឆឺ បាន​ស្វាគមន៍ “​ដំរី​ឯកោ​បំផុត​លើ​លោក​”​ មកកាន់​ប្រទេស​កម្ពុជា នេះ ​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​នៅ​ឯ​ដែន​ជម្រក​សត្វ​​ព្រៃ​ឯកទេស បន្ទាប់​ពី​វា​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ស្ថានភាព​ដ៏​លំបាក​នៅក្នុង​សួនសត្វ​ប៉ា​គី​ស្ថាន​។​

​​ដំរី​ឈ្មោះ​កា​វ៉ាន់ អាយុ៣៦ឆ្នាំ ​នៅ​សួនសត្វ​ដ៏​កំសត់​នៅ​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ និង​មាន​ដើមកំណើត​ពី​ប្រទេស​ស្រីលង្កា ដោយឃើញពីភាពលំបាក ​ក្រុម​ការពារ​សិទ្ធិ​សត្វ​​បាន​​បើក​យុទ្ធនាការ​ជួយសង្គ្រោះ​វា​។​ ដើម្បី​ជួយសង្គ្រោះ​ដំរី​នេះ​ត្រូវបាន​ជំរុញ​ដោយ​ការគាំទ្រ​នៅលើ​បណ្តាញ​សង្គម​ពី​សំណាក់​តារា​សម្តែង​និង​តន្ត្រីករ នាង ឆឺ ដែល​បាន​ធ្វើដំណើរ​ទៅ​ជួប​វាពី​ប៉ា​គី​ស្ថាន​ហើយ​បន្ទាប់មក​បាន​មក​កាន់​ប្រ​​ទេស​កម្ពុជា​ដើម្បី​ស្វាគមន៍​វា​ទៅកាន់​គេហដ្ឋាន​ថ្មី​របស់​វា​​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២