សូមចូលរួមថែរក្សាសុខភាព ! អាកាសធាតុ នឹងចាប់ចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូ

ភ្នំពេញ ៖ សូមចូលរួមថែរក្សាសុខភាព ខណៈពេលដែលអាកាសធាតុ នឹងចាប់ផ្តើម ធាតុអាកាសចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃ៤-៧ ខែធ្នូដោយស្ថានភាពធាតុអាកាសដូចខាងលើ ធ្វើឱ្យបណ្តាខេត្ត នៅតំបន់ វាលទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៩-២១អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី ២៦-២៨អង្សាសេ។

អាកាសធាតុចុះត្រជាក់បែបនេះ គឺដោយសារជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលចុះមកក្រោម(ត្បូង) ជាលំដាប់និងរំកិលមកដល់លើភាគកណ្តាលរបស់ប្រទេសកម្ពុជានៅថ្ងៃទី៤ខែធ្នូ ជាមួយនិងខ្យល់មូសុងឦសានបក់បោកខ្លាំង។ ស្ថានភាពនេះ ធ្វើឱ្យសីតុណ្ហភាពអាចចុះដល់រង្វង់ កម្រិត ១៧អង្សានៅតំបន់ជួរភ្នំនិងខ្ពង់រាប។ នេះបើយោងតាមការជូនដំណឹងស្តីពី លទ្ធផលព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី០២-៨ខែធ្នូ របស់ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១ខែធ្នូនេះ។

សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមាពី១៧-១៩អង្សាសេ, សីតុណ្ហភាពអតិបរមាមានពី២៥-២៧ អង្សាសេ។ តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ , សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សា៕

តាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យ ព្រះរាជាណាចក្រកម្ពុជាក្នុងរដូវរំហើយ (ខែធ្នូ ឆ្នាំ២០២០- ខែមករា ឆ្នាំ២០២១) ស្ថានភាពធាតុអាកាស នឹង ចុះត្រជាក់ជាងបណ្តាឆ្នាំ កន្លងទៅ។

ក្រសួង ធនធានទឹក និង ឧតុនិយម បាននិងកំពុង បន្ត តាមដាន យ៉ាង យកចិត្តទុកដាក់ លើ បាតុភូតធម្មជាតិ នេះ ហើយនឹង ជម្រាបជូន ព័ត៌មាន បន្តបន្ទាប់ ទៀត ក្នុងករណី អាកាសធាតុ មានការ ប្រែប្រួល ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២