ស្ត្រីអ្នកដើរលក់ផ្កា ជិះ​ម៉ូតូ​បត់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ដឹក​ខ្សាច់ បុក​ពីក្រោយ​កិនស្លាប់ភ្លាមៗ នៅនិងកន្លែង

ភ្នំពេញ ​៖ ​ស្ត្រីអ្នកលក់ផ្កា ​ម្នាក់ ​ជិះ​ម៉ូតូ​បត់​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​ដឹក​ខ្សាច់ បុក​ពីក្រោយ​កិន​ពីលើ​បណ្ដាល​ឲ្យ​ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពី​ម៉ោងជិត១០​យប់​ថ្ងៃ​​ទី៣០ ខែវិច្ឆិកា ​ឆ្នាំ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​

​សព​ជនរងគ្រោះ​ឈ្មោះ ឯម ឡៃ អាយុ៥៥ឆ្នាំ មុខរបរ ដើ​លក់​ផ្កា មានកូន ៤ នាក់​ មាន​ស្រុកកំណើត នៅ​ភូមិ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​​ប្រភពព័ត៌មាន​ពី​អ្នក​ស្គាល់​ជនរងគ្រោះ បាន​អោយដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មូល​មួយគ្រឿង មិនមាន​ផ្លាកលេខ ដឹក​ផ្កា​ដើរ​លក់​ចេញពី​ផ្សារ​ដើម​គរ​ទៅមុខ​ព្រះបរមរាជវាំង រួច​បម្រុង​នឹង​ជិះ​ម៉ូតូ​វិលត្រឡប់​ទៅផ្ទះ​វិញ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២៧១ ក្នុងទិសដៅ​ពី​កើតមក​លិច មកដល់​ចំណុចកើតហេតុ​បម្រុង​នឹង​បត់ ក៏ត្រូវ​ថ​យន្ត​ដឹក​ខ្សាច់​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3F 0210 ធ្វើដំណើរ​ពីក្រោយ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា មក​បុក​ពីក្រោយ​ពេញទំហឹង រួច​កិន​ពី​ខាងលើ​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​វិញ​ជាប់​នៅ​ខាងក្រោម​រថយន្ត​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២