ករណីពុលស្រាស នៅខេត្តកំពង់ឆ្នាំង អ្នកស្លាប់កើនដល់៨នាក់ ១១៧ នាក់ ទៀត បានជា សះស្បើយ

ភ្នំពេញ ៖ ក្នុងចំណោម អ្នកពុល ស្រាស សរុប ១៣១ នាក់ បើគិត ត្រឹម ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ចំនួនអ្នក សា្ល ប់ បានកើនឡើង ដល់ ៨ នាក់ ខណៈ ១១៧ នាក់ ទៀត បានជា សះស្បើយ វិញ ក្រោយពី បាន សម្រាក ព្យាបាល រយៈពេល ពីរ បី ថ្ងៃ កន្លងមកនេះ ។ ចំណែក អ្នក ដែល មិនទាន់ ជាសះស្បើយ មួយចំនួនទៀត កំពុងតែបន្ត ព្យាបាល នៅ មន្ទីរពេទ្យបង្អែក ខេត្ត និង មួយចំនួនទៀត ត្រូវបាន បញ្ជូន បន្តទៅ ព្យាបាល នៅ មន្ទីរពេទ្យ មិត្តភាព ខ្មែរ – សូ វៀត ដោយសារតែ ពួកគេ មាន សភាព ធ្ងន់ធ្ងរ ។

អាជ្ញាធរខេត្ត បាន ចាត់វិធានការ ហើយ លើ អ្នកលក់ ស្រាស ដែល បណ្តាល ឲ្យ មនុស្ស ១៣១ នាក់ ពុល នៅ ស្រុក ទឹកផុស ខេត្ត កំពង់ ឆ្នាំ។ អាជ្ញាធរបានកំណត់ មុខសញ្ញា អ្នកលក់ ស្រា មួយចំនួន ហើយ ដែល លក់ ស្រា មាន កំហាប់ មេ តា ណុល ខ្ពស់ ហើយ សមត្ថកិច្ច បាន ឃាត់ខ្លួន ដើម្បី បញ្ជូនទៅ តុលាការ និង បាន ដកហូត ស្រាស ។

ដើម្បី ជៀសវាង កុំ ឲ្យ មាន ករណី ពុល ស្រាស នេះ កើតឡើង សាជាថ្មី ឈួ រ ច័ន្ទ ឌឿ ន អភិបាលខេត្ត កំពង់ ឆ្នាំ បាន ណែនាំ ឲ្យ ពលរដ្ឋ បញ្ឈប់ ការ បិតស្រា សលក់ និង ណែនាំ ឲ្យ បញ្ឈប់ ពិសា ស្រាស ដែល គ្មាន ប្រភព ច្បាស់លាស់ ។

មូលហេតុដែលនាំកើតរឿអកុសលបែបនេះ បណ្តាលមកពីអ្នកទាំងអស់ខាងលើ បានមកចូលរួមកំដរបុណ្យសពក្នុងភូមិ ហើយជួបជុំគ្នាពិសារស្រាស។

សូមបញ្ជាក់ផងដែរថា រយៈពេលកន្លងមក ក៏ធ្លាប់មានករណី ពុល ស្រា នេះ បានកើតឡើងនៅ តាមបណ្ដាខេត្តផ្សេងដែរ ដោយកាលពី អំឡុង ឆ្នាំ២០១៨ ក៏មានករណីពុលស្រា ក្នុងខេត្តក្រចេះ ដែរ ដែលបណ្ដាល ឲ្យមានអ្នកស្លាប់រហូតជាង១០នាក់ និង ជាង២០០នាក់ ផ្សេងទៀតចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២