សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញម៉ាសលើកទី២ ចំនួន២លានទៀត សម្រាប់ផ្តល់ជូនអាជ្ញាធររាជធានីភ្នំពេញ និង អាជ្ញាធរខេត្តសៀមរាប

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេច បញ្ចេញ ម៉ាសជាលើកទី២ ចំនួន២លានម៉ាសទៀត ជូនដល់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តសៀមរាប ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួម បង្ការ និងទប់ស្កាត់នូវការរាតត្បាតជំងឺកូវីដ-១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់ សារព័ត៌មាន Freshnews ថា សម្ដេចបានសម្រេចបញ្ចេញម៉ាសចំនួន២លានម៉ាស ដោយម៉ាសចំនួន១លាន ផ្តល់ជូនរាជធា នីភ្នំ ពេញ និង១លានម៉ាសទៀត ផ្តល់ជូនអាជ្ញាធរ ខេត្តសៀមរាប ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរា តត្បាតជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ការសម្រេចផ្តល់ ម៉ាសចំនួន២លាន នេះ ជាលើកទី២ ហើយ ដោយលើកទី១ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ចេញចំនួន២លានម៉ាស ប្រគល់ជូនអាជ្ញាធររា ជធានីភ្នំពេញ យកទៅចែកជូន ប្រជាពលរដ្ឋ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២