រដ្ឋបាលសាលារាជធានីភ្នំពេញ ផ្អាកកិច្ចប្រជុំផ្សេងៗ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩

ភ្នំពេញ ៖ ដោយសារនៅរាជធានី ភ្នំពេញយើងបានកើតឡើងនូវ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលកំពុងស្ថិតក្នុងស្ថានភាពតាមដានដោយ យកចិត្តទុកដាក់បំផុត ដូច្នេះ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ជាលក្ខណៈ ទ្រង់ទ្រាយធំ ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន នូវកិច្ចប្រជុំសាមញ្ញលើកទី ១៩ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលគ្រោងនឹងប្រជុំនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំជាន់ទី១ អគារ“គ” សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូត ដល់មានការជូនដំណឹងជាថ្មី។

ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ រដ្ឋបាលសាលារាជធានីភ្នំពេញ ក៏សូមធ្វើការផ្អាកជាបណ្តោះអាសន្ននៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌចំនួនបី ដែលគ្រោងរៀបចំនៅ៖

១-ខណ្ឌឫស្សីកែវ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧.៣០នាទីព្រឹក នៅទីលាន ប្រជាធិបតេយ្យរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥

២-ខណ្ឌជ្រោយចង្វារ នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧.៣០នាទីព្រឹក នៅផ្សារOCIC ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប

៣-ខណ្ឌច្បារអំពៅ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៧.៣០នាទីព្រឹក នៅក្នុង បរិវេណវត្តនិរោធ ផ្លូវជាតិលេខ១ សង្កាត់និរោធ។ ក្រុមប្រឹក្សារាជធានីភ្នំពេញនឹងជូនដំណឹងជាថ្មីអំពីកាលបរិច្ឆេទរៀបចំវេទិកានេះ។

ខ្លឹមសារដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោក លោកស្រី និងប្រជាពលរដ្ឋ ទ្រង់ជ្រាប និងជ្រាបជាព័ត៌មាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២