វិទ្យុបារាំង ត្រូវអាក់ខានការផ្សាយ ដោយការិយាល័យនៅក្នុងអាគារកាណាឌីយ៉ា ត្រូវបិទបណ្តោះអាសន្ន

ភ្នំពេញ ៖ វិទ្យុបារាំង អន្តរជាតិ RFI ខេមរភាសា សូមជម្រាបជូនលោកអ្នកស្តាប់ថា ការផ្សាយរបស់វិទ្យុយើង ចាប់ពីពេលនេះតទៅ ត្រូវអាក់ខាន ដោយហេតុថា ការិយាល័យយើងខ្ញុំ មានទីតាំងស្ថិតនៅក្នុងអាគារកាណាឌីយ៉ា។ អាគារកាណាឌីយ៉ា ដែលត្រូវអាជ្ញាធរប្រកាសបិទជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ ករណីវិជ្ជមានកូវីដ ១៩ លើបុរសម្នាក់ដែលធ្វើការនៅធនាគារចិន នៃអាគារកាណាឌីយ៉ានេះ។

វិទ្យុបារាំង អន្តរជាតិ RFI សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការយោគយល់របស់លោកអ្នក។ ចំពោះការវិលត្រឡប់មកផ្សាយដូចធម្មតាវិញ វិទ្យុយើងនឹងជូនដំណឹងដល់លោកអ្នក នាពេលក្រោយទៀត។

សូមបញ្ជាក់ផងដែរថា ធនាគារធំៗចំនួន២ ត្រូវបានក្រសួងសុខាភិបាល ប្រកាសអោយផ្អាកដំណើរការជាបណ្តោះអាសន្ន ក្រោយរកឃើញថា បុគ្គលិក២នាក់ បានឆ្លងជំងឺកូវីដ-១៩។ ធនាគារទាំង២នោះមាន ធនាគារ កាថេ យូណៃធីត នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ និង ធនាគារ ចិន-កាណាឌីណា តាមមហាវិថីព្រះមុនីវង្ស។

នៅក្នុង សេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល នាព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ អោយដឹងថា ក្រុមការងារក្រសួងសុខាភិបាល នឹងចុះយកវត្ថុសំណាកបុគ្គលិកទាំងអស់នេះ និង តម្រូវអោយបុគ្គលិកទាំងអស់ នេះ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២