ភ្នំពេញ ៖ បុរស៣នាក់បងប្អូន យករថយន្ត ពីខេត្តស្វាយរៀង មកលក់នៅភ្នំពេញ ប្រហែលជាអស់កំលាំង មិនសូវស្រួលខ្លួន ក៏នាំគ្នាចូលម៉ាស្សា ខណៈគាត់ដោះខោអាវ និងកាបូប គាត់យកទៅព្យួរទុកមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកស្រែកនៅខាងមុខហាង ធ្វើជាឆោឡោថា ប៉ូលិសមកហើយ រួចបានជិះម៉ូតូចេញទៅបាត់ ធ្វើឲ្យគេទាំងបីនាក់ មានការភិតភ័យ នាំគ្នារត់ចេញ មកដល់ផ្ទះសំណាក់ ឆែកមើលកាបូប ស្រាប់តែបាត់លុយអស់ ៥ពាន់ ដុល្លារ។
ហេតុការណ៍ដែលកើតឡើងនៅវេលាម៉ោង ១២និង ៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ក្នុងសង្កាត់កាកាបទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាបីនាក់ បានបើករថយន្តូកូរ៉េមួយគ្រឿង មកពីខេត្តស្វាយរៀង យកមកលក់នៅភ្នំពេញម្ដុំផ្លូវលេខ២០០៤ រួចបានលុយ១០៥០០ដុល្លារ ។ ពេលលក់បានលុយក៏បាននាំគ្នាទៅចូលម៉ាស្សាកោសជប់ ដើម្បីឲ្យស្រួលខ្លួនបន្តិច ។
ខណៈគាត់ដោះខោអាវ និងកាបូប គាត់យកទៅព្យួរទុកមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក មកស្រែកនៅខាងមុខហាង ធ្វើជាឆោឡោថា ប៉ូលិសមកហើយ រួចបានជិះម៉ូតូចេញទៅបាត់ ធ្វើឲ្យគេទាំងបីនាក់ មានការភិតភ័យដោយខ្លាចប៉ូលិសចាប់ដែរ ព្រោះគេហាមមិនឲ្យបើកហើយពេលនោះ ក៏នាំគ្នាចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ។ ពេលទៅដល់ផ្ទះសំណាក់ បានដោះកាបូបឆែក រាប់លុយនៅក្នុងនោះ ស្រាប់តែបាត់លុយ ៥០០០$ និងឃើញតែលុយដុល្លារក្លែងក្លាយចំនួន ៦០០$ ដាក់បន្លំក្នុងការបូបវិញ ហើយភ្លាមៗនោះ ជនរងគ្រោះក៏បានហៅសមត្ថកិច្ចសុំជួយអន្តរាគមន៍ និងទៅដាក់ពាកបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមច្បាប់។
រីឯម្ចាស់ទីតាំងវិញ ចាក់សោបិតទ្វាររត់គេចខ្លួនបាត់ស្រមោល៕


