សហរដ្ឋអាមេរិករំពឹងថាប្រជាជន ១០០ លាននាក់និងទទួលបានវ៉ាក់សាំង COVID-19 នៅខែកុម្ភៈឆ្នាំក្រោយនេះ

(អាមេរិក)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បានឲ្យដឹងថា សហរដ្ឋអាមេរិកសង្ឃឹមថា ពលរដ្ឋរបស់ខ្លួនចំនួន ១០០ លាននាក់ ស្មើនឹង ៤០ ភាគរយនៃពលរដ្ឋពេញវ័យ នឹងបានទទួលការចាក់វ៉ាក់សាំង COVID-19 រហូតដល់ដំណាច់ខែ កុម្ភៈ ឆ្នំា ២០២១ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០។

យុទ្ធនាការចាក់ថ្នំានេះ នឹងចាប់ផ្តើមធ្វើក្នុងរវាងប៉ុន្មានសប្តាហ៍ខាងមុខ បន្ទាប់ពីមានការអនុម័តឲ្យប្រើវ៉ាក់សំាងដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna-NIH ។ លោក Moncef Slauoi ទីប្រឹក្សាវិទ្យាសាស្ត្រនៃកម្មវិធីប្រតិបត្ដិការ Warp Speed (OWS) របស់រដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា“ រវាងពាក់កណ្តាលខែធ្នូនិងចុងខែកុម្ភះយើងនឹងអាចចាក់វ៉ាក់សាំងបាន ១០០ លាននាក់” ។ លោកបានបញ្ជាក់បន្ថែមថា មនុស្សដែលមានហានិភ័យខ្ពស់ ដូចជាមនុស្សចាស់ បុគ្គលិកថែទំាសុខភាព និងអ្នកដែលមានប្រតិកម្មដំបូង នឹងទទួលការចាក់វ៉ាក់សាំងមុនគេ ។

គួរជម្រាបថា ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ១៩ អាចជារបត់ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែលបានឆក់យកជីវិតមនុស្សជាង ២៥៥.០០០ នាក់នៅសហរដ្ឋអាមេរិកដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោកចាប់តាំងពីការលេចចេញពីប្រទេសចិនកាលពីចុងឆ្នាំមុន។ បច្ចុប្បន្ននេះនៅទូទាំងពិភពលោកមនុស្សប្រមាណ១,៥ លាននាក់បានស្លាប់ដោយសារ COVID-19 នឹងយ៉ាងហោចណាស់មនុស្សជាង ៥៨លាននាក់បានឆ្លងជំងឺនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២