អាជ្ញាធររាជធានីនិងក្រសួងសុខាភិបាល សម្រេចយកទីតាំង ពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជាកន្លែងពិនិត្យ យកសំណាក ក្នុងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា លើកទី២

ភ្នំពេញ ៖ អាជ្ញាធររាជធានីនិងក្រសួងសុខាភិបាលសម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជីកន្ដែងពិនិត្យយកសំណាកជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាលើកទី២ នៅថ្ងៃទី០៨ ខែធ្នូ ខាងមុខនេះ។

អាជ្ញាធររាជធានីភ្នំពេញសហការជាមួយក្រសួងសុខាភិបាលបានសម្រេចជ្រើសរើសយកទីតាំងពហុកីឡាដ្ឋានជាតិអូឡាំពិកធ្វើជីកន្ដែងសម្រាប់យកសំណាកលើកទី២ សម្រាប់ប្រជាពលរដ្ឋ ដែលសង្ស័យថា មានជំងឺcovid -19 ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។

ដើម្បីដំណើរការនៃការរៀបចំទីតាំងថ្មីខាងលើនេះដំណើរការទៅបានរលូន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនាល្ងាចថ្ងៃទី០៣ធ្នូនេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរចុះពិនិត្យទីតាំងខាងលើជាមួយនឹងការណែនាំឱ្យរៀបចំ សណ្ដាប់ធ្នាប់ ការរៀបចំណតសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវមកពិនិត្យយកសំណាកជាលើកទី២ និងការរៀបចំរោង បំពាក់ដោយម៉ាស៊ីនត្រជាក់ និងបង្គន់អនាម័យផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំមន្ត្រីនិងកម្លាំងពាក់ព័ន្ធ ក្នុងនាមជាអាជ្ញាធរដែនដីនឹងប្រើប្រាស់កម្លាំងប្រមាណ៥០នាក់ ដើម្បីជួយទៅលើ ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខពីខាងក្នុងនិងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិកនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២