ដើម្បីទប់ស្កាត់ ការរីករាលដាល មេរោគកូវីដ-១៩ នៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ អភិបាលរាជធានី ដាក់បទបញ្ជា ឲ្យអាជ្ញាធរខណ្ឌទាំង១៤អនុវត្តវិធាន១០ចំណុចនិងអនុសាសន៍របស់ សម្តេចតេជោ

ភ្នំពេញ ៖ ១០ ចំណុច នៃ សេចក្តីណែនាំ របស់ រដ្ឋបាល រាជធានី ភ្នំពេញ និង យោង អនុសាសន៍ ដឹកនាំ ដ៏ ខ្ពង់ខ្ពស់ បំផុត របស់ សម្តេច អគ្គមហាសេនាបតី តេ ជោ នាយករដ្ឋមន្ត្រី នា ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្នុងការ ទប់ស្កាត់ ការឆ្លង មេរោគ កូ វីដ -១៩ នៅក្នុង សហគមន៍ នៅ រាជធានី ភ្នំពេញ រួមមាន ៖ ដើម្បី ទប់ស្កាត់ ការរីក រាលដាល មេរោគ កូ វីដ -១៩ នៅក្នុង សហគមន៍ នៅ រាជធានី ភ្នំពេញ រដ្ឋបាល រាជធានី ភ្នំពេញ សូម ធ្វើ ការណែនាំ ដល់ រដ្ឋបាល ខណ្ឌ ទាំង ១៤ មន្ទីរ – រង្គ ភាព ចំណុះ រដ្ឋបាល រាជធានី ភ្នំពេញ ពាណិជ្ជករ អាជីវករ និង បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ដូចខាងក្រោម ៖

១- ត្រូវធ្វើ ការផ្អាក រាល់ ការជួបជុំ ឬ ការប្រមូលផ្ដុំ ដូចជា កម្មវិធី អាពាហ៍ពិពាហ៍ កម្មវិធី ជប់លៀង ឬ ការជួបជុំ បែប សាសនា ទាំងអស់ ។ ល ។ ចាប់ពី ថ្ងៃនេះ រហូតដល់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ។

២- អនុញ្ញាត ឱ្យមាន ការជួប ជុំ មិនឱ្យ លើសពី ២០ នាក់ ក្នុងករណី ចាំបាច់ ប៉ុន្តែ ការជួបជុំ នេះ ត្រូវ រក្សា គម្លាត សុវត្ថិភាព សង្គម យ៉ាងតិច ចម្ងាយ ១,៥ ម៉ែត្រ ពី ម្នាក់ ទៅ ម្នាក់ ។

៣- ត្រូវ ចាត់តាំង កម្លាំង ដើម្បី ផ្សព្វផ្សាយ អប់រំ និង ណែនាំ ប្រជាពលរដ្ឋ ដែល ប៉ះពាល់ ដោយផ្ទាល់ ឬ ដោយ ប្រយោល ៗ ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ឱ្យទៅ ធ្វើតេស្ត រក មេរោគ កូ វីដ ១៩ ។ ក្នុងករណី លទ្ធផល តេស្ត អវិជ្ជមាន ត្រូវធ្វើ ច ត្តា ឡី ស័ក តាម ការណែនាំ របស់ ក្រុមគ្រូពេទ្យ នៃ ក្រសួងសុខាភិបាល ។

៤- ត្រូវ ចុះ ត្រួតពិនិត្យ និង តាមដាន នៅតាម ភោជនីយដ្ឋាន អាហា រដ្ឋា ន និង កន្លែង លក់ដូរ នានា ឱ្យ អនុវត្ត វិធានការ បង្ការ និង ទប់ស្កាត់ ការរីក រាលដាល មេរោគ កូ វីដ -១៩ ក្នុងនោះ ម្ចាស់ អាជីវកម្ម ទាំងអស់ ខាងលើ ត្រូវ រៀបចំ ជែ ល ឬ អាល់កុល លាងដៃ នៅមុខ ច្រកទ្វារ ចេញ – ចូល និង ត្រូវ ចាត់តាំង បុគ្គលិក ឱ្យធ្វើ ការ វាស់ កម្ដៅ ភ្ញៀវ ទាំងអស់ ដោយ ឈរ តម្រង់ ជួរ រក្សា គម្លាត សុវត្ថិភាព សង្គម មុននឹង អនុញ្ញាតឱ្យ ចូលក្នុង ទីតាំង អាជីវកម្ម ទាំងនោះ ព្រមទាំង ត្រូវ រៀបចំ រក្សា គម្លាត សុវត្ថិភាព សង្គម យ៉ាងតិច ១,៥ ម៉ែត្រ ពី ម្នាក់ ទៅ ម្នាក់ ក្នុងពេល អង្គុយ ។ ក្នុងករណី ដែល ម្ចាស់ ទីតាំង អាជីវកម្ម ខាងលើ មិន អនុវត្តតាម ការណែនាំ ទេនោះ រដ្ឋបាល រាជធានី ភ្នំពេញ នឹង បិទ អាជីវកម្ម ជា បណ្តោះអាសន្ន ។

៥- ត្រូវ ចុះ ត្រួតពិនិត្យ និង តាមដាន ការអនុវត្ត នូវ វិធានការ ផ្អាក ជា បណ្តោះអាសន្ន នូវ ទីតាំង អាជីវកម្ម មួយ ចំនួន ដូចជា ក្លឹប ហាត់ប្រាណ រោងភាពយន្ត KTV ក្លឹប កម្សាន្ត ( រង្គសាល ខារ៉ាអូខេ ឌី ស្កូ តែ ក បៀរហ្គាឌិន ) អាជីវកម្ម ម៉ាស្សា សុខភាព និង ស្ប៉ា ។

៦- ចុះ ពិនិត្យ ស្ថានភាព នៅ ទីកន្លែង ស្នាក់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ធ្វើ ច ត្តា ឡី ស័ក តាម ផ្ទះ ដែល បញ្ជូន មកពី មណ្ឌល សុខភាព ឬ មន្ទីរពេទ្យបង្អែក និង ពិនិត្យ ស្ថានភាព បងប្អូន ប្រជាពលរដ្ឋ ដែល ស្ម័គ្រចិត្ត ធ្វើ ច ត្តា ឡី ស័ក នៅ មណ្ឌល ច ត្តា ឡី ស័ក ទាំង រស់ ដែល រៀបចំ ដោយ រដ្ឋបាល រាជធានី ភ្នំពេញ និង ត្រូវ រៀបចំ ចាត់ចែង ការងារ បន្ត ដោយ ផ្អែកលើ លទ្ធផល នៃ ការតាមដាន សុខភាព ។

៧- អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ មិនមាន ការចាំបាច់ មិនត្រូវ ធ្វើដំណើរ ចេញ ក្រៅ ផ្ទះ ។ ក្នុងករណី ដែលមាន តម្រូវការ ចាំបាច់ ជៀស មិន ផុត មិនត្រូវ ឱ្យមាន ការ ក ក កុញ តាម ភ្លើង ចរាចរណ៍ នានា ( ភ្លើងស្តុប ) នៅ ក្នុង រាជធានី ភ្នំពេញ ឡើយ ។

៨- រដ្ឋបាល ខណ្ឌ ទាំង ១៤ និង មន្ទីរ – អង្គភាព ជំនាញ ពាក់ព័ន្ធ ក្រោម ឱវាទ រដ្ឋបាល រាជធានី ភ្នំពេញ ត្រូវ ធ្វើការ ផ្លាក រាល់ ការប្រជុំ ចាប់ពីពេលនេះ រហូតដល់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ ។ ចំពោះ ទីតាំង ផ្តល់ សេវា សាធារណៈ ជូន ប្រជាពលរដ្ឋ ត្រូវ រៀបចំ ចាំបាច់ ឱ្យមាន ការ វាស់ កម្ដៅ ការពាក់ ម៉ាស់ ការ លាងដៃ សម្លាប់ មេរោគ និង រៀបចំ កន្លែង អង្គុយ ចម្ងាយ ១,៥ ម៉ែត្រ ពី ម្នាក់ ទៅ ម្នាក់ ដោយ កំណត់ ចំនួន ប្រជាពលរដ្ឋ ដែល មក ទទួល សេវា មិនឱ្យ លើសពី ២០ នាក់ ក្នុងពេល ម្តងៗ ។

៩- ចំពោះ ផ្សារ រដ្ឋ និង ផ្សារ ឯកជន ត្រូវ រៀបចំ ឱ្យមាន ការ វាស់ កម្ដៅ ការពាក់ ម៉ាស់ និង ការ លាងដៃ សម្លាប់ មេរោគ ព្រមទាំង ត្រូវអនុវត្ត ឱ្យបាន ខ្ជាប់ខ្ជួន នូវ គម្លាត សុវត្ថិភាព សង្គម ។

១០- ត្រូវអនុវត្ត ឱ្យបាន ម៉ឺងម៉ាត់ នូវ វិធានការ បង្ការ និង ទប់ស្កាត់ ការរីក រាលដាល មេរោគ កូ វីដ -១៩ ផ្សេងទៀត របស់ ក្រសួងសុខាភិបាល និង ស្ថាប័ន ពាក់ព័ន្ធ នានា ដែល កំពុង នៅ ជា ធរមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២