ករណីឃាតកម្ម លើសិស្សស្រី នៅស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ២នាក់

ខេត្តកំពង់ឆ្នាំង ៖ ករណីឃាតកម្មលើសិស្សស្រី នៅស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធ២នាក់ កាល ពី ល្ងាច ថ្ងៃ ទី ៦ ខែ ធ្នូ ឆ្នាំ ២០២០ នេះ។

សូម បញ្ជាក់ ថា ករណី ឃាត កម្ម នេះ កើត ឡើងកាលពី ល្ងាច ថ្ងៃ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ ដោយក្មេងស្រី រងគ្រោះ ត្រូវ បាន ប្រជាពលរដ្ឋ ប្រទះឃើញ ស្លាប់ អណ្ដែត ទឹក នៅ ក្នុង ឃុំ ឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង នៅ ព្រឹក ថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២០ ក្រោយពី បាត់ ខ្លួន មួយ យប់ ពេល បើកកាណូត ជូន មិត្តភក្ដិ ទៅផ្ទះ ដូច សព្វដង។ ក្មេងស្រីរងគ្រោះមានឈ្មោះ ឡាំ រដ្ឋា អាយុ ១៩ ឆ្នាំ រស់ នៅ ក្នុង ភូមិ ផ្លូវ ថ្មី ឃុំ ឆ្នុកទ្រូ ស្រុក បរិបូណ៌ ខេត្ត កំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី ១. ឈ្មោះ កាន់ ឈុន ឡេង ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅ ភូមិ កំពង់ ថ្គោល ឃុំ អ ន្សា រ ចំបក់ ស្រុក ក្រគរ ខេត្ត ពោធិ៍សាត់ និង ទី ២. ឈ្មោះ លន សុខ ឡូត ភេទ ប្រុស អាយុ២២ ឆ្នាំ ទីលំនៅ ភូមិ ផាត់ សណ្តាយ ឃុំ ផាត់ សណ្តាយ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ។

នៅ ក្នុង កិច្ចប្រតិបត្តិការ ខាង លើ នេះ សមត្ថកិច្ច បាន ដកហូត វត្ថុតាង មាន៖ ទូរស័ព្ទ ០២ គ្រឿង ដែល ធ្លាប់ ទំនាក់ទំនង ជាមួយ ជន រងគ្រោះ ចំណែក ជនសង្ស័យ និង វត្ថុតាង ការិយាល័យ ជំនាញ កំពុង កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ដើម្បី ចាត់ការ តាម នីតិ វិធី ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២