បរទេស៖ ការសិក្សាថ្មីមួយរបស់សាកលវិទ្យាល័យវេជ្ជសាស្ត្រនៃសហរដ្ឋអាមេរិក បានរកឃើញពេលថ្មីៗនេះថា មេរោគ COVID-19 អាចបង្កឱ្យមនុស្សប្រុសចុះខ្សោយសមត្ថភាពផ្លូវភេទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ NBC នៅថ្ងៃចន្ទ ទី០៧ ខែធ្នូ ឆ្នាំ២០២០។
ស្របពេលដែលជំងឺរាតត្បាត COVID-19 កំពុងវាយកម្ទេចកម្លាំងចិត្តមនុស្ស និងបង្កវិបត្តសេដ្ឋកិច្ចទូទាំងពិភពលោកអស់ជាច្រើនខែមកហើយនោះ លោកស្រី ដេណា ក្រេសុន វេជ្ជបណ្ឌិតជនជាតិអាមេរិកាំងម្នាក់ បានផ្ដល់សម្ភាសជាមួយ ទីភ្នាក់ងារព័ត៌មាន NBC ថា វីរុសកូរ៉ូណាប្រភេទថ្មីនេះ អាចធ្វើឱ្យអ្នកជំងឺបុរសមួយចំនួន បាត់បង់សមត្ថភាពផ្លូវភេទក្នុងការផលិតមេជីវិតឈ្មោល។
លោកស្រី ដេណា ក្រេសុន បានមានប្រសាសន៍ថា “យើងដឹងថា មនុស្សប្រុសអាចប្រឈមនឹងផលប៉ះពាល់ខាងសុខភាពក្នុងរយៈពេលវែង ដោយសារមេរោគ COVID-19 ព្រោះវាបង្កបញ្ហានៅក្នុងសរសៃឈាម ដែលអាចធ្វើឲ្យចុះខ្សោយសមត្ថភាពខាងផ្លូវភេទបាន” ។
ទន្ទឹមនឹងនេះ បើតាមការសិក្សាស្រាវជ្រាវនៅប្រទេសចិនទៅលើបុរសចំនួន ១៨១ នាក់ បានរកឃើញថាបុរសដែលមានជំងឺ COVID-19 មានកំរិតផលិតអរម៉ូនបន្តពូជរបស់ពួកគេបានតិចជាង បុរសដែលមិនមានវីរុសនេះ។
សូមជម្រាបថា វាជារឿងមួយ ដែលគួរឱ្យមានកង្វល់យ៉ាងខ្លាំងសម្រាប់មនុស្សប្រុសចំពោះ អាការជំងឺដោយសារមេរោគ COVID-19 ប្រភេទថ្មីនេះ ដែលអាចកាត់បន្ថយចំនួនមេជីវិតឈ្មោរយៈពេលវែង ជួនកាលអាច ១ជីវិតទៀតផង៕



