អ្នកគ្រូពេទ្យម្នាក់ ធ្វើអត្តឃាត បញ្ចប់ជីវិត ទាំងវ័យក្មេង ដោយសារតែខឹង និងឪពុកម្តាយ តែងតែឈ្លោះប្រកែកគ្នារាល់ថ្ងៃពេក

ខេត្តរតនគិរី ៖ អ្នកគ្រូពេទ្យម្នាក់ បានសម្រេចចិត្ត បញ្ចប់ជីវិត ទាំងវ័យក្មេង ដោយសារតែខឹង និងឪពុកម្តាយឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពី ម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះឈ្មោះ គន្ទៀង គុយ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

សមត្ថកិច្មូលដ្ឋានបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ គុយ វីណា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិព្រៅ មុខរបរបុគ្គលិកពេទ្យឯកជន (ពេទ្យស្កាយអ៊ីននៅខេត្តរតនគិរី) មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុខាងលើ។ មូលហេតុជនរងគ្រោះធ្វើអត្តឃាតខ្លួនឯងគឺនាងមានវិបត្តិក្នុងគ្រួសារ ខឹងនិងឪពុកម្ដាយឈ្លោះប្រកែកគ្នាជាច្រើនដងដោយខ្លួនខ្មាស់អ្នកជិតខាងពេក។

លោកថា កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីធ្វើការនៅក្នុងខេត្តមកហូបបាយពេលល្ងាចជួបជុំសមាជិកក្នុងគ្រួសារ ហើយបានចូលសម្រាករៀងៗខ្លួន ដូចសព្វមួយដង។

ដោយឡែកតែជនរងគ្រោះមិនបានចូលសម្រាកនោះទេ ដោយនៅសរសេររបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន លុះមកដល់ម៉ោងប្រហែលម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី៦ ខែធ្នូនេះម្ដាយរបស់ជនរងគ្រោះបានឮសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថាមានចោរចូលលួចគាស់ផ្ទះ រួចក៏បានដាស់ឪពុករបស់ជនរងគ្រោះឲ្យងើបមើល ប៉ុន្តែមិនបានឃើញមានអ្វីគួរឲ្យចម្លែកនោះទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញជនរងគ្រោះដេកនៅលើក្ដារ មានអាការៈ ដង្ហក់ និងក្អួតចង្អោរ ភ្លាមៗនោះដែរក្រុមគ្រួសាររងគ្រោះក៏បានរកឡានអ្នកភូមិដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក្រោយពេលទៅដល់ពេទ្យ ជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២