ក្រសួងចំនួន៣ បានចេញសេចក្តីប្រកាសរួមគ្នា ៖ ជនពិការទាំងខ្មែរ និងបរទេស មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់

ភ្នំពេញ ៖ យោងតាមប្រកាសរបស់អន្តរក្រសួង រួមមាន ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា និងក្រសួងសុខាភិបាល បានអោយដឹងថា ចាប់ពីថ្ងៃនេះទៅ ជនមានពិការភាព មានសិទ្ធិទទួលបណ្ណបើកបរស្របច្បាប់ដើម្បីប្រើប្រាស់យានយន្ត នៅក្នុងប្រទេសកម្ពុជាហើយ។

ក្នុងសេចក្តីប្រកាស របស់ អន្តរក្រសួងស្តីពី លក្ខខណ្ឌនៃការចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព បានឲ្យដឹងថា ប្រភេទយានយន្តសម្រាប់ជនមានពិការភាព រួមមាន ៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥ (មួយរយម្ភៃប្រាំ) សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១ (ដប់មួយ) គីឡូវ៉ាត់ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាពអាចមានសិទ្ធិប្រើប្រាស់បាន។

ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។

សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬបរទេស ដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំដូចប្រជាពលរដ្ឋទូទៅ។

សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ហើយដែលត្រូវប្ដូរមកប័ណ្ណបើកបរកម្ពុជាមានសុពលភាពរយៈពេល ១ឆ្នាំម្ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២