ណាត់គ្នារៀបគម្រោង ពួនចាំវាយសម្លាប់ យុវជនម្នាក់ ព្រោះតែខឹង ឧស្សហ៍សាររករឿងអុកឡុកអ្នកភូមិខ្លាំងពេក

ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែខឹង យុវជនម្នាក់ ឧស្សហ៍សាររករឿងអុកឡុកអ្នកភូមិខ្លាំងពេក ទើបធ្វើអោយ យុវជន៣នាក់ ខឹង បានណាត់គ្នារៀបគម្រោង វាយសម្លាប់ជនរងគ្រោះតែម្តង។ ប៉ុន្តែជនសង្ស័យ នៅតែរត់មិនរួចពីសំណាញ់ច្បាប់ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវឃាត់បាន ចំនួន៣នាក់ ក្រោយធ្វើសកម្មភាពបាន២ថ្ងៃ និងបាននាំខ្លួនជនសង្ស័យទាំង៣នាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុឡើងវិញ នៅចំណុចភូមិគកឃុំពានីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២០នេះ។

នៅចំពោះមុខសមត្ថកិច្ច នាកន្លែងធ្វើត្រាប់ជនសង្ស័យទាំង ៣នាក់បានសារភាពថា ដោយសារខ្លួនមានគំនុំនឹងជនរងគ្រោះដែលតែងតែ បង្ករឿង ក្នុងភូមិ ជាញឹកញាប់ ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបគម្រោងចាំពួនស្ទាក់ កាប់និងវាយលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ហើយជនរងគ្រោះបានរត់ទៅស្លាប់នៅឯផ្ទះរបស់ខ្លួន។

លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពេលកើតហេតុនៃអំពើឃាតកម្មបណ្ដាលឱ្យជនរងគ្រោះម្នាក់បានស្លាប់កាលពីយប់ថ្ងៃទី៦ ខែធ្នូឆ្នាំ២០២០កន្លងទៅ នៅភូមិគកឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះមានឈ្មោះណូយ ញៀន ហៅស្នា ភេទប្រុសអាយុប្រមាណជាង ៣០ឆ្នាំមានទីលំនៅ នៅភូមិឃុំជាមួយគ្នា។ រីឯជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ណន ណឹម អាយុ៣៧ ឆ្នាំ ទី ២ ឈ្មោះ នៅ ច្រេស អាយុ ៣០ ឆ្នាំ និង ឈ្មោះ តុន នឿន អាយុ២៦ ឆ្នាំ។ ទាំង៣ នាក់មានទីលំនៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងជាមួយគ្នា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២