កាណាដា អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech នៅសប្តាហ៍ក្រោយនេះ

(ស៊ីដនី)៖ ប្រទេសកាណាដាកាលពីថ្ងៃពុធម្សិលមិញ បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងការពារ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហើយការចាក់វ៉ាក់សាំងដំបូងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះដោយធ្វើឡើងនៅទូទាំងប្រទេសតែម្តង។។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០២០។

ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយរបស់កាណាដានៅក្នុងការប្រយុទ្ធប្រឆាំងនឹងCOVID-19 ។ នាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយនៅក្នុងសភាកាលពីថ្ងៃពុធថា “វាជាថ្ងៃល្អសម្រាប់ជនជាតិកាណាដា ដែលគ្រោងនឹងទទួលបានវ៉ាក់សាំងរហូតដល់ទៅ៣០,០០០ ដូសក្នុងខែនេះជាមួយនឹងការបន្ថែមជាច្រើនទៀតនៅពេលបន្តបន្ទាប់”។ រដ្ឋាភិបាលកាណាដាបានទិញវ៉ាក់សាំងចំនួន២០លានដូស ដែលគ្រប់គ្រាន់ក្នុងការចាក់ដល់មនុស្សចំនួន១០លាននាក់ហើយកំពុងពិចារណាទិញ៥៦លានដូសបន្ថែមទៀត។

សូមជម្រាបថា ប្រទេសកាណាដាគឺជាប្រទេសទី៣ បន្ទាប់ពីចក្រភពអង់គ្លេស និងបារ៉ែនដែលបានផ្តល់ភ្លើងខៀវដល់វ៉ាក់សាំង របស់ក្រុមហ៊ុនអាមេរិក Pfizer ដែលសហការជាមួយនឹងក្រុមហ៊ុន BioNTech SE របស់ប្រទេសអាល្លឺម៉ង់ ខណៈដែលកាណាដាមានផែនការក្នុងការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនទាំងអស់នៅទូទាំងប្រទេស ដែលអាចបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២