ក្រសួងអប់រំ កំណត់សម័យប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា រៀងៗខ្លួន

ភ្នំពេញ ៖ ក្រសួងអប់រំ កំណត់សម័យប្រឡងបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា រៀងៗខ្លួន។ នេះបើយោងតាមការជូនដំណឹង របស់ ក្រសួងអប់រំយុវជន និងកីឡា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។

ក្នុងលិខិតជូនដំណឹងបានអោយដឹងថា បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួង អប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅ តាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) , តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ក្រសួងនឹង ប្រតល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈ គ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរដំណាក់កាលកំណែ ដំណាក់ កាលបូកស្រង់ និងការប្រកាសលទ្ធផល ។ ក្រសួងអប់រំ យុវជន និងកីឡានឹងទទួលស្គាល់លទ្ធផលនៃការប្រឡងតាម គ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋានសម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងសម្រេចកំណត់ សម័យប្រឡង ៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។

ក្នុងន័យនេះ ក្រសួងស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ ព័ត៌មានត្រឡប់អំពី គ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងមកក្រសួងវិញត្រឹម ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យនិងសម្រេច៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២