ទីតាំង ៧កន្លែង ដែលក្រសួងសុខាភិបាល ដាក់សម្រាប់យកសំណាកធ្វើតេស្ត រកមេរោគកូវីដ-១៩ លើកទី៣ នៅថ្ងៃទី១២ធ្នូខាងមុខ

ភ្នំពេញ ៖ ទីតាំងចំនួន៧កន្លែង ដែលក្រសួងសុខាភិបាល ដាក់បង្ហាញ នឹង ត្រូវយកសណាក ដើម្បីធ្វើតេស្តរកមេរោគ កូវីដ១៩ លើកទី៣ នៅថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

ក្នុងនោះក្រសួងក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ នឹង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា អញ្ញើញទៅធ្វើតេស្តជាលើកទី៣ ទៅតាមថ្ងៃនិងម៉ោងពេលជូនខាងក្រោមនេះ ៖

១. ផ្ទះសម្តេចពញាចក្រី ហេង សំរិន ម៉ោង៨ព្រឹក
២. ផ្ទះសម្តេច ក្រឡាហោម ស ខេង ម៉ោង៨ព្រឹក
៣. រដ្ឋសភា ម៉ោង៩ព្រឹក
៤. ក្រសួងមហាផ្ទៃ ម៉ោង៨ព្រឹក
៥. ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ម៉ោង១១ព្រឹក
៦. ទីតាំងអង្គភាពភីឡត បន្ទាយទួលក្រសាំង សម្រាប់ក្រុម ភីឡត និងក្រុមអង្គរក្សសម្តេចតេជោ ម៉ោង៨ព្រឹក
៧. ពហុកីឡាដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោល) ម៉ោង៧ព្រឹក

អាស្រ័យដូចបានជម្រាបជូន សូមអញ្ញើញទៅធ្វើតេស្តជាលើកទី៣ តាមថ្ងៃនិងម៉ោងពេល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២